Covid-19

UPDATE: កូវីដ១៩ ៖ ឆ្លងសរុប ជិត២លាននាក់ សះស្បើយជាង៤៧ម៉ឺននាក់ ស្លាប់ ជាង១២៦.០០០នាក់

  • សហរដ្ឋអាមេរិក ឆ្លងជាង៦១ម៉ឺននាក់ ។ ចំនួនអ្នកឆ្លងថ្មីថយចុះ ប៉ុន្តែតួលេខស្លាប់ថ្ងៃនេះ កើនឡើងដល់ជាង ២.៣០០នាក់ ។ ស្លាប់សរុបជាង ២៦.០០០ នាក់។ ជាសះស្បើយ ៖ ជាង៣៨.៧០០នាក់ ។
  • លោកប្រធានាធិបតីដូណាល់ ត្រាំ ប្រកាសផ្អាកជំនួយទាំងអស់ ទៅអង្គការសុខភាពពិភពលោក (WHO) ដែលរិះគន់ចំណាត់ការ របស់លោកបិទ អ្នកដំណើរពីចិន និងបើកការស៊ើបអង្កេតមួយពីវិធី ដែលអង្គការនេះ ដោះស្រាយបញ្ហាកូវីដ១៩។ សហរដ្ឋអាមេរិក ផ្តល់ជំនួយពី៤០០ទៅ៥០០លានដុល្លារទៅអង្គការWHO ជារៀងរាល់ឆ្នាំ។
  • ក្រុមហ៊ុនអាកាសចរណ៍ធំៗ របស់អាមេរិកាំងសុខចិត្តទទួលថវិកា សង្គ្រោះចំនួន២៥ពាន់លានដុល្លារ តាមការព្រមព្រៀងជាមួយនឹងរដ្ឋាភិបាល។
  • អ៊ីតាលី និងអេស្ប៉ាញ ចាប់ផ្តើមបន្ធូរបន្ថយបំរាមខ្លះៗ ដោយអនុញ្ញាត ឱ្យហាងមួយចំនួនបើកវិញ ក្នុងនោះមានហាងសម្លៀកបំពាក់កុមារ និងបណ្ណាគារជាដើម ។
  • ចំនួនអ្នកឆ្លងនៅរុស្ស៊ីឡើង លើស២១.០០០នាក់ ដោយមានអ្នកឆ្លងច្រើនបំផុត ដល់ជាង២.៧៧៤នាក់ ក្នុងមួយថ្ងៃគឺច្រើនជាងម្សិលមិញ។ ស្លាប់សរុប៖ ១៧០នាក់
  • នាយសេនាធិការ កងទ័ពចម្រុះ ស.រ.អាគឺនាយឧត្តមសេនីយ៍ Mark Milley លើកឡើងថា ក្រុមស៊ើបការសម្ងាត់ បញ្ជាក់ថា វីរុសកូរ៉ូណាទំនងជាកើតឡើង ដោយធម្មជាតិទេ គឺទំនងជាមិនដូចការលើកឡើងថា បង្កើតក្នុងមន្ទីរពិសោធន៍ចិនឡើយ ។ ប៉ុន្តែលោកក៏មិនហ៊ានសន្និដ្ឋាន ឱ្យច្បាស់ថា មួយណាពិតប្រាកដដែរ។
  • តួកគីនឹងដោះលែងអ្នកទោស ៩ម៉ឺននាក់លើកលែង អ្នកកាសែតនិងសកម្មជន ។ ទន្ទឹមនឹងនោះក៏បន្ទូរបន្ថយទោស ទណ្ឌិត៤៥.០០០នាក់ផងដែរ។
  • មេដឹកនាំអាស៊ាន ពិភាក្សាពីវិធី ឆ្លើយតបនឹងជំងឺកូវីដ១៩ ដោយស្តុកបរិក្ខាពេទ្យនិងបង្កើតមូលនិធិថ្នាក់តំបន់ ។
  • អាស៊ាន៖ ហ្វីលីពីនឆ្លង៖ ៥.២២៣ នាក់ ស្លាប់៣៣៥នាក់។ ម៉ាឡេស៊ី៖៤.៩៨៧ ស្លាប់៖៨២នាក់។ ឥណ្ឌូនេស៊ី៖ ៤.៨៣៩ ស្លាប់៖៤៥៩នាក់។ សឹង្ហបុរី ឆ្លង៖ ៣.២៥២ នាក់ ស្លាប់៖ ១០នាក់។ថៃ៖ ២.៦១៣ នាក់ ស្លាប់៖ ៤១នាក់។ វៀតណាម៖ ២៦៦នាក់។
  • អ្នកផលិតវ៉ាក់សាំងបី ដែលបានធ្វើតេស្តលើមនុស្សហើយផ្តល់ក្តីសង្ឃឹម គឺ

A-ក្រុមហ៊ុនចិន CanSino Biologics បានឈានចូលដំណាក់កាលទីពីរ។
B- រីឯវ៉ាក់សាំងផលិត ដោយវិទ្យាស្ថានជាតិ សុខាភិបាលអាមេរិកាំងវិញ ក៏ឈានចូលដំណាក់កាលទីពីរដែរ ដោយអ្នកស្ម័គ្រចិត្តធ្វើតេស្ត បានមកទទួលថ្នាំនៅថ្ងៃអង្គារនេះ ។
C- បេក្ខជនទីបីគឺក្រុមហ៊ុន ឱសថអាមេរិកាំង Inovio Pharmaceuticals បានចាប់ផ្តើមដំណាក់កាលទី១ កាលពីសប្តាហ៍មុនហើយ នឹងបង្កើនការតេស្ត នៅប្រទេសចិនទៀត។

To Top