Covid-19

ប្រធានមន្ទីរសុខាភិបាល ខេត្តកំពង់ចាម នាំអំណោយជាថវិកា ផ្តល់ជូនគណៈកម្មការ ប្រឆាំងជំងឺកូវីដ១៩ ខេត្តកំពង់ចាម

កំពង់ចាម ៖ ប្រធាន មន្ទីរ សុខាភិបាល ខេត្ត កំពង់ចាម លោកវេជ្ជបណ្ឌិត គឹម សួរ ភីរុណ បានផ្ដួចផ្ដើម ប្រមូលថវិកា នៃមន្ត្រីមន្ទីរសុខាភិបាលខេត្ត បានចំនួនជាង៥ លានរៀល ផ្តល់ជូនគណៈកម្មការ ប្រយុទ្ធនឹងជំងឺកូវីដ ១៩ ខេត្តកំពង់ចាម នៅថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២០នេះ ដើម្បីចូលរួមចំណែកក្នុង ការបង្ការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩ ។

លោក ប្រធាន មន្ទីរ សុខាភិបាល ខេត្ត កំពង់ចាម បាន ឲ្យដឹងដែរថា កន្លងមក មន្ត្រីសុខាភិបាល បានធ្វើការ ផ្សព្វផ្សាយ សភាពការណ៍ និងធ្វើបច្ចុប្បន្នភាពពីករណីកូវីដ ១៩ នៅក្នុងខេត្តកំពង់ចាម និងបាន គ្រប់គ្រងសភាពការណ៍ ដោយចុះស្រង់ស្ថិតិ ពលករចំណូលស្រុក ជាប្រចាំរៀងរាល់ថ្ងៃ ដើម្បីធ្វើការតាមដាន អប់រំ ពីអនាម័យ ការបង្ការចម្លងមេរោគ ហើយ ក្នុងករណីសង្ស័យ ត្រូវដាក់ដោយឡែកចំនួន១៤ថ្ងៃ ដើម្បីចៀសវាងការចម្លងជំងឺនេះ ក្នុងសហគមន៍។

ជាមួយគ្នានោះដែរ ប្រធានគណៈកម្មការ ប្រឆាំងជំងឺកូវីដ១៩ ខេត្ត លោក អ៊ុន ចាន់ដា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អង្គភាពមន្ទីរសុខាភិបាល ខេត្តកំពង់ចាម ជាពិសេស លោកវេជ្ជបណ្ឌិត គឹមសួរ ភីរុណ ដែលបានផ្តួចផ្តើមគំនិតរៃអង្គាសថវិកា រួមគ្នាយកមកផ្តល់ជូន គណៈកម្មការប្រឆាំងជំងឺកូវីដ១៩ ខេត្តកំពង់ចាមនាពេលនេះ ។

លោក អភិបាលខេត្តបានបន្តថា សកម្ម ភាពមនុស្សធម៌ ដែលមន្ទីរសុខាភិបាលខេត្ត បានធ្វើនាពេលនេះ គឺជាការរួមចំ ណែក យ៉ាងសំខាន់ ក្នុងសកម្មភាពនានា ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលជាការជួយ រំលែកទុក្ខលំបាក ការខ្វះខាត របស់បង ប្អូនប្រជាពលរដ្ខ ក្នុងការពារទប់ស្កាត់ ការរីករាលដាល នៃវីរុសកូរ៉ូណ និង ស្របជាមួយរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយក ចិត្តទុកដាក់ ក្នុងការអំពាវនាវ និងណែនាំដល់គ្រប់ស្ថាប័នរដ្ឋ វិស័យឯកជន អង្គការជាតិ អន្តរជាតិ និង បងប្អូនសប្បុរសជននានា ដើម្បី រួមគ្នាប្រយុទ្ធ ទប់ស្កាត់ ការរីករាលដាល នៃវីរុសកូរ៉ូណា (កូវីដ១៩) ផងដែរ៕

To Top