បរទេស៖ នៅថ្ងៃពុធ ទី១៥ ខែមេសា បានឲ្យដឹងថា អ្នកជំងឺដែលត្រូវបានទទួលស្គាល់ថា មានអាយុចាស់ជាងគេបំផុត នៅអង់គ្លេសម្នាក់ ដែលបានជាសះស្បើយ ពីមេរោគកូវីដ១៩ ហើយគាត់ប្រើពេលត្រឹមតែ ៣សប្តាហ៍ប៉ុណ្ណោះ ដើម្បីប្រយុទ្ធជាមួយ នឹងមេរោគដ៏កាចសាហាវនេះ។
លោកយាយ Connie Titchen ដែលត្រូវបានគេដឹងថា បានកើតនៅក្នុងឆ្នាំ១៩១៣ និងធ្លាប់បានរស់នៅ ក្នុងសម័យសង្គ្រាមលោក លើកទី១ផងនោះ បានក្រុមគ្រូពេទ្យ នៃទីក្រុងBirminham អនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យហើយ បន្ទាប់ពីគាត់ត្រូវបានតេស្ត រកឃើញវិជ្ជមានពីវិរុសកូរ៉ូណា និងបន្តព្យាបាលនៅទីនោះ។
លោកយាយគិតមកដល់ឆ្នាំនេះ មានអាយុ១០៦ទៅហើយ ត្រូវបានគេចាត់ទុកថា ជាអ្នកជំងឺដែលមានអាយុចាស់ជាងគេ បានជាសះស្បើយពីកូរ៉ូណា និងដោយប្រើពេលវេលា ត្រឹមតែ៣សប្តាហ៍។ លោកយាយបានបញ្ជាក់ ពីអារម្មណ៍សប្បាយរីករាយ និងទន្ទឹងរង់ចាំជួបជុំ ជាមួយនឹងគ្រួសារ របស់លោកយាយវិញថា ស្ទើរតែមិនជឿថា ខ្លួនឯងអាចយកជ័យជំនះ លើជំងឺរាតត្បាតមួយនេះឡើយ៕ ប្រែសម្រល៖ស៊ុនលី