Covid-19

សាកលវិទ្យាល័យ Johns Hopkins ៖ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅទូទាំងពិភពលោក កើនឡើងដល់ជាង២,១ លាននាក់

ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ថា គិតត្រឹមថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ ចំនួននៃអ្នកឆ្លងជំងឺកូវីដ១៩ នៅទូទាំងពិភពលោក បានកើនឡើងដល់២,១លាននាក់ហើយ ។ នេះបើយោងតាម មជ្ឈមណ្ឌលសម្រាប់ កិច្ចការវិទ្យាសាស្ត្រជាប្រព័ន្ធ និងវិស្វកម្ម (CSSE)នៅសាកលវិទ្យាល័យ Johns Hopkins University បានឲ្យដឹងដូច្នេះ ។

CSSE បានឲ្យដឹងថា តួលេខថ្មីៗបានបញ្ជាក់ថា ចំនួនអ្នកស្លាប់ បានកើនឡើងដល់២,១០១.១៦៤នាក់ និងមានអ្នកស្លាប់រហូតដល់ ១៤០.៧៧៣នាក់ គិតត្រឹមម៉ោង២និង៣០នាទីល្ងាច ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង១៨និង៣០នាទីម៉ោងសកល ។

យោងតាមតួលេខសរុបឃើញថា សហរដ្ឋអាមេរិក ត្រូវបានគេរាយការណ៍មកថា មានចំនួន៦៤១.១៦៦ករណី ដែលមានចំនួនអ្នកឆ្លងខ្ពស់ជាងគេ រួមទាំងអ្នកស្លាប់ច្រើនជាងគេបំផុត រហូតដល់៣១.៥៩០នាក់ ។ អេស្ប៉ាញ មានអ្នកឆ្លងត្រូវបាន ចុះក្នុងបញ្ជីចំនួន១៨២.៨១៦នាក់ និងស្លាប់ចំនួន១៩.១៣០នាក់ ។ ទន្ទឹមនឹងនេះដែរ អ៊ីតាលី ត្រូវបានគេរាយការណ៍មកថា មានអ្នកឆ្លងចំនួន១៦៨.៩៤១នាក់ និងអ្នកស្លាប់ចំនួន២២.១៧០នាក់ ។ បណ្តាប្រទេសផ្សេងៗទៀត ត្រូវបានគេរាយការណ៍មកថា មានអ្នកឆ្លងសរុបជាង១០០.០០០នាក់ ក្នុងនោះរួម មាន អាល្លឺម៉ង់ បារាំង និងចក្រភពអង់គ្លេស ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top