បរទេស៖ ប្រទេសចិន តាមសេចក្តីរាយការណ៍ នឹងបញ្ជូនអ្នកជំនាញ ផ្នែកវេជ្ជសាស្ត្រជាច្រើននាក់ ទៅកាន់ប្រទេសប៊ើគីណាហ្វាសូ និងប្រទេសអេត្យូពី ស្របពេលមានការចោទប្រកាន់ ពីបទរើសអើងពូជសាសន៍ ចំពោះប្រជាជនអាហ្វ្រិក នៅទីក្រុងក្វាងចូវ។
ក្រសួងការបរទេស របស់ទីក្រុងប៉េកាំង បាននិយាយនៅពេលថ្មីៗនេះថា ក្រុមអ្នកជំនាញផ្នែកវេជ្ជសាស្ត្រ នឹងត្រូវបញ្ជូន ទៅកាន់តំបន់ទទួលរងផលប៉ះពាល់ ដោយសារមេរោគកូវីដ១៩ នេះបើតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន UPI។
គួរបញ្ជាក់ថា ប្រទេសប៊ើគីណាហ្វាសូ នាពេលថ្មីៗនេះ បានបញ្ជាក់ការរកឃើញ ករណីឆ្លងវីរុសថ្មីចំនួន៥៤២ករណី និងករណីស្លាប់ចំនួន៣២ ចំណែកប្រទេសអេត្យូពី បានរាយការណ៍ មានករណីឆ្លងវីរុសកូវីដ១៩ ចំនួន៨៥ និងស្លាប់ចំនួន៣ករណី ហើយក្នុងពេលបច្ចុប្បន្នេះ ករណីមេរោគកូរ៉ូណា នៅតំបន់អាហ្វ្រិក បានកើនលើសពីចំនួន១៧.០០០ករណី៕ ប្រែសម្រួល៖ប៉ាង កុង