Covid-19

អភិបាលខេត្តកំពង់ចាម រៀបចំម៉ាស៊ីនបាញ់ថ្នាំ សម្លាប់មេរោគ៥គ្រឿង ដើម្បីការពារ ប្រឆាំងជំងឺកូវីដ១៩

កំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី ១៨ ខែមេសាឆ្នាំ ២០២០នេះ បានរៀបចំម៉ាស៊ីន បាញ់ថ្នាំសម្លាប់មេរោគចំនួន ៥ គ្រឿង ដើម្បីបង្ការទប់ស្កាត់ ការឆ្លងជំងឺកូវីដ១៩ និងកំពុងបន្តផ្សព្វផ្សាយឱ្យប្រជា ពលរដ្ឋ ធ្វើអនាម័យនិងថែទាំសុខភាពជាប្រចាំ ដើម្បីចៀសផុតពីជំងឺឆ្លងនេះ ។

អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការ ប្រឆាំងជំងឺកូវីដ១៩ ខេត្តលោកអ៊ុន ចាន់ដា បានមានប្រសាសន៍ឲ្យដឹងថា ដើម្បីការពារការឆ្លងរាលដាល នៃជម្ងឺកូវីដ១៩ រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំម៉ាស៊ីន បាញ់ថ្នាំសម្លាប់មេរោគចំនួន ៥ គ្រឿង ដាក់នៅចំណុចក្លោងទ្វាររដ្ឋបាលខេត្ត សំខាន់ៗ នៃសាលាខេត្តកំពង់ចាម ។

លោកអភិបាលខេត្ត បានឲ្យដឹងដែរថា គិតត្រឹមថ្ងៃទី១៨ ខែមេសាឆ្នាំ ២០២០ នេះ ខេត្តកំពង់ចាម គ្មានអ្នកជំងឺកូវីដ១៩ សម្រាកព្យាបាលនៅមន្ទីរពេទ្យទៀតទេ ពោល អ្នកផ្ទុកជំងឺកូវីដ១៩ សរុបចំនួន ១៦ នាក់ នាពេលកន្លងទៅ បានព្យាបាលជាសះស្បើយអស់ហើយ ។

ទោះជាយ៉ាងនោះក្តី លោកអភិបាលខេត្ត បានបញ្ជាក់ថា គណៈកម្មការប្រឆាំងជំងឺកូវីដ១៩ ខេត្តកំពង់ចាម កំពុងបន្តធ្វើការផ្សព្វផ្សាយ អប់រំដល់ប្រជាពលរដ្ឋ ឱ្យធ្វើអនាម័យ ថែទាំសុខភាព ដើម្បីជៀសផុត ពីការឆ្លងរាលដាលនៃជំងឺកូវីដ១៩នេះ ផងដែរ ៕

To Top