Covid-19

ក្តីសង្ឃឹមថ្មីទៀតលេចឡើង, អ្នកវិទ្យាសាស្រ្តរកឃើញ ឱសថប្រឆាំងមេរោគប្រភេទ remdesivir ធ្វើឱ្យអ្នកជំងឺកូវីដ១៩ ជាសះស្បើយលឿន ត្រឹមពេល៧ថ្ងៃ

បរទេស៖ ក្តីសង្ឃឹម អំពីការយកឈ្នះវិរុសកូរ៉ូណា ត្រូវបានលើកឡើងនៅថ្ងៃនេះ បន្ទាប់ពីឱសថប្រភេទ remdesivir ដែលប្រឆាំងវីរុស ត្រូវបានគេរកឃើញថា អាចជួយអ្នកជំងឺធ្ងន់ធ្ងរឱ្យជាឡើងវិញ ក្នុងរយៈពេលមួយសប្តាហ៍។

យោងតាមសារព័ត៌មាន Daily Mail ចេញផ្សាយកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា សាកលវិទ្យាល័យវេជ្ជសាស្ត្រ ឈីកាហ្គោ បានជ្រើសរើសមនុស្ស ១២៥ នាក់ដែលមានជំងឺកូវីដ – ១៩ ជាផ្នែកមួយ នៃការសាកល្បងព្យាបាលពិភពលោក។ ក្នុងចំណោមមនុស្សទាំងនោះមាន ១១៣ នាក់ មានស្ថានភាពធ្ងន់ធ្ងរ។

អ្នកជំងឺទាំងអស់ត្រូវបានព្យាបាល ដោយការលេបថ្នាំប្រឆាំងមេរោគជាប្រចាំថ្ងៃ ដែលជាថ្នាំពិសោធន៍ដំបូង ដើម្បីព្យាបាលជំងឺអេបូឡា ដែលបានបង្កើតអស់រយៈពេល ១០ ឆ្នាំមកហើយ។

អ្នកជំងឺភាគច្រើន ត្រូវបានរំសាយចេញ បន្ទាប់ពីរោគសញ្ញារបស់ពួកគេបានធូរស្បើយ ក្នុងរយៈពេលជាងមួយសប្តាហ៍ ហើយមានតែអ្នកជំងឺពីរនាក់ប៉ុណ្ណោះ ដែលបានស្លាប់។

ក្រុមហ៊ុនផលិតឱសថយក្ស Gilead Sciences បានមើលឃើញថា ភាគហ៊ុនរបស់ខ្លួន បានកើនឡើង ១៦ ភាគរយបន្ទាប់ពីការធ្វើពាណិជ្ជកម្ម អស់ជាច្រើនម៉ោងកាលពីថ្ងៃព្រហស្បតិ៍ ខណៈផ្សារហ៊ុនអាមេរិក បានប្រមូលផ្តុំគ្នាពេញមួយយប់ ដើម្បីឆ្លើយតបទៅនឹងលទ្ធផល នៃការសាកល្បង។

បច្ចុប្បន្ននេះ មិនមានការព្យាបាលណាមួយ ដែលត្រូវបានអនុម័ត ឱ្យសម្រាប់ជំងឺកូវីដ -១៩ ដែលជាជំងឺផ្លូវដង្ហើម ដែលមានការចម្លងរោគខ្លាំង ដែលបណ្តាលមកពីវីរុសកូរ៉ូណា ដែលបានឆ្លងដល់មនុស្សជាង ២ លាននាក់នៅទូទាំងពិភពលោក នៅឡើយនោះទេ។

ក្តីសង្ឃឹមត្រូវបានគេរំពឹងឡើងវិញ លើឱសថប្រឆាំងមេរោគ remdesivir ប៉ុន្តែអ្នកជំនាញបានជំរុញ ឱ្យមានសុទិដ្ឋិនិយមប្រុងប្រយ័ត្ន ចំពោះការរកឃើញដំបូងនេះ៕ ប្រែសម្រួលៈ ណៃ តុលា

To Top