Covid-19

ថៃបញ្ជាឱ្យវត្ត ដនមឿង បញ្ឈប់ការចែកអាហារ ដល់អ្នករងគ្រោះ ក្នុងពេលប្រទេស កំពុងរឹតត្បឹតគម្លាត ប្រឆាំងនឹងវីរុសឆ្លង

បរទេស៖ ការិយាល័យស្រុក ដុនមឿង របស់ថៃ បានបញ្ជាឱ្យវត្តមួយ នៅក្នុងតំបន់នោះ បញ្ឈប់ជាបន្ទាន់ នូវការចែកស្បៀងអាហារ ដោយឥតគិតថ្លៃ ដល់ប្រជាជនដែលរងគ្រោះ ក្នុងពេលដែលមានការរឹតត្បិត ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺឆ្លងកូរ៉ូណា ឬកូវីដ១៩។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា ជំនួយការរបស់ចៅហ្វាយស្រុក Paitoon Ngammuk បានប្រាប់វិទ្យុចរាចរណ៍ Jor Sor 100 ថា“ វត្តដុនមឿង” ត្រូវបានបញ្ជាអោយបញ្ឈប់ ជាបណ្តោះអាសន្ន នូវការចែកអំណោយមនុស្សធម៌ ពីព្រោះ ការចែកនេះ បានទាក់ទាញមនុស្សជាច្រើន ដែលមិនអើពើ នឹងតំរូវការរក្សាគម្លាត ប្រកបដោយសុវត្ថិភាព។

ប្រជាជនបានតម្រង់ជាជួរ យ៉ាងក្រាស់ក្រែល នៅតាមបណ្តោយផ្លូវ Song Prapha ដែលមានប្រវែង រហូតដល់មួយគីឡូម៉ែត្រ រង់ចាំវេនរបស់ពួកគេ ដើម្បីទទួលបានអាហារកំប៉ុង និងអាហារក្រៀម ពីវត្តនោះ នៅថ្ងៃសុក្រ។

ក៏មានវត្តជាច្រើនទៀត នៅទូទាំងប្រទេសថៃ ក៏កំពុងចែកស្បៀងអាហារ ក្រោមការផ្តួចផ្តើមគំនិត របស់សម្តេចសង្ឃ ដើម្បីជួយដល់អ្នក ដែលមានតម្រូវការ ក្នុងពេលមានជំងឺរាតត្បាត៕ ប្រែសម្រួលៈ ណៃ តុលា

To Top