ភ្នំពេញ៖ ក្រសួងសុខាភិបាល បាននិងកំពុងធ្វើសន្និសីទសារព័ត៌មាន ស្ដីពី “បច្ចុប្បន្នភាពជំងឺ កូវីដ១៩”នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ នាទីស្ដីការក្រសួង។
សន្និសីទសារព័ត៌មាននេះ មានគោលបំណងជម្រាបជូន ដល់អ្នកសារព័ត៌មាន និងប្រជាពលរដ្ឋទូទាំងប្រទេស អំពីស្ថានភាព និងបច្ចុប្បន្នភាព នៃជំងឺកូវីដ១៩ ក៏ដូចជារាយការណ៍ពីការរាតត្បាត និងអន្តរាគមន៍ឆ្លើយតបជំងឺនេះ និងការផ្តល់ព័ត៌មាន ស្តីពីវិធានការទប់ស្កាត់ នៃការផ្ទុះឡើងនៃជំងឺកូវីដ១៩ និងបញ្ហាពាក់ព័ន្ធផងដែរ។
សូមបញ្ជាក់ថា គិតមកដល់ពេលនេះកម្ពុជា បានរកឃើញអ្នកផ្ទុកកូវីដ១៩ ចំនួន១២២នាក់ ខណ:ព្យាបាលជាសះស្បើយកើន ដល់១០៥នាក់៕ដោយ៖ធី លីថូ