Covid-19

ទីតាំងកម្សាន្ត ទេសចរណ៍នៅជប៉ុន មានសភាពស្ងាត់ជ្រងំ ខណៈរដ្ឋាភិបាលប្រកាស បន្តដាក់ប្រទេសទាំងមូល ស្ថិតក្នុងគ្រាអាសន្ន

តូក្យូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ថា នៅតាមបណ្តាដងវិថីនានា និងតំបន់ទេសចរណ៍ នៅក្នុងប្រទេសជប៉ុន មានសភាពស្ងាត់ជ្រងំ នៅថ្ងៃសៅរ៍នេះ ខណៈ ប្រទេសបានឈានចូល ដល់ចុងសប្តាហ៍ដំបូង គិតចាប់តាំងពីរដ្ឋមួយ ស្ថិតក្នុងគ្រាមានអាសន្ន ហើយត្រូវបាន បន្លាយពេលទូទំាងប្រទេស ដើម្បីធ្វើយ៉ាងណាទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ។

ទន្ទឹមនឹងនេះដែរ លោក ស៊ីនហ្ស៊ូ អាបេ នាយករដ្ឋមន្ត្រីជប៉ុន ធ្វើការជំរុញឲ្យកាត់បន្ថយ ការប៉ះពាល់គ្នារវាងមនុស្ស ម្នាក់នឹងមនុស្សម្នាក់ទៀត ដោយបានលើសពី៨០ភាគរយ ហើយជាថ្មីម្តងទៀត កាលពីថ្ងៃសុក្រ សូមឲ្យពលរដ្ឋ ទាំងអស់នៅទូទាំងប្រទេស ដែលរស់នៅលើខេត្តចំនួន៤៧ សូមរក្សាការចេញទៅខាងក្រៅផ្ទះ ដោយមិនមាន ហេតុផលចាំបាច់ ។

គួររបញ្ជាក់ថា ក្រុងតូក្យូ បានឈានចូលសប្តាហ៍ទី២ហើយ ចាប់តាំងពីបានប្រកាសដាក់រដ្ឋមួយ ស្ថិតក្នុងគ្រា អាសន្ន ដែលមានមនុស្ស ចេញក្រៅផ្ទះបន្តថយចុះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top