Covid-19

រដ្ឋមួយនៅអាមេរិក បញ្ជាទិញឧបករណ៍ ធ្វើតេស្ដមេរោគកូវីដ-១៩ ៥០ម៉ឺនឈុត តម្លៃជិត ១០លានដុល្លារពីកូរ៉េខាងត្បូង

សេអ៊ូល៖ រដ្ឋម៉ារីលែន សហរដ្ឋអាមេរិក បានទិញឧបករណ៍ ធ្វើតេស្តរកមេរោគឆ្លងកូវីដ-១៩ របស់កូរ៉េដែលមានតម្លៃ ៩ លានដុល្លារអាមេរិក ដែលធ្វើឱ្យខ្លួនអាចធ្វើតេស្ត ចំនួន ៥០០,០០០ឈុត។

លោក Larry Gohan បានធ្វើសេចក្តីប្រកាសនេះ នៅក្នុងសន្និសីទកាសែតមួយ នៅរដ្ឋធានីអាណាប៉ូលី ជាមួយភរិយាជនជាតិកូរ៉េ ឈ្មោះយូមី ដែលលោកបានលើកឡើងថា ការទិញនេះ ត្រូវបានគេដាក់ឈ្មោះថា“ ប្រតិបតិ្តការមិត្ដភាពយូរអង្វែងមិត្តភាព”។

លោក Larry Gohan បានលើកឡើងថា“ មិត្តភាពប្រតិបត្តិការ មិនចេះរីងស្ងួត ត្រូវបានបង្កើតឡើង នៅថ្ងៃសៅរ៍ទី២៨ ខែមីនា នៅពេលខ្ញុំបានស្នើសុំឱ្យភរិយាខ្ញុំ យូមី ចូលរួមជាមួយខ្ញុំតាមទូរស័ព្ទ ជាមួយឯកអគ្គរដ្ឋទូតកូរ៉េ ប្រចាំនៅសហរដ្ឋអាមេរិក គឺលោក Lee Soo-hyuck៕ ដោយ៖ ឈូក បូរ៉ា

To Top