Covid-19

ចំនួនអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ នៅជប៉ុនកើនឡើងដល់ ២៧៤នាក់

តូក្យូ៖ ប្រទេសជប៉ុន បានរាយការណ៍ថា មានមនុស្សស្លាប់ចំនួន ២៣ នាក់បន្ថែមទៀត ដែលបង្កឡើងដោយវីរុសកូវីដ-១៩ ដែលជាចំនួនខ្ពស់បំផុត ក្នុងរយៈពេលតែមួយថ្ងៃ ដោយចំនួននៃការឆ្លង នៅតែកើនឡើងជិតពីរសប្តាហ៍ បន្ទាប់ពីរដ្ឋប្រកាសអាសន្ន សម្រាប់ទីក្រុងតូក្យូ អូសាកា និងតំបន់មួយចំនួនទៀត ដែលមានប្រជាជនទីក្រុងធំៗ ។

ចំនួនអ្នកស្លាប់នៅពេលនេះ មានចំនួន ២៧៤ នាក់ ខណៈដែលប្រទេសជប៉ុន បានបញ្ជាក់ថា មានករណីចំនួន ១១១៣៩ ករណី ដោយមិនរាប់បញ្ចូល ប្រមាណជា ៧០០ នាក់ពីនាវាទេសចរណ៍ Diamond princess ដែលត្រូវបានទុកចោល នៅក្បែរទីក្រុងតូក្យូកាលពីខែកុម្ភៈ និងអ្នកដែលបានវិលត្រឡប់ មកប្រទេសវិញ តាមជើងហោះហើរជាតិ។

នៅពេលដែល លោកនាយករដ្ឋមន្រ្តីលោក ស៊ីនហ្សូ អាបេ បានប្រកាសអាសន្ន ក្នុងអាណាខេត្តចំនួន ៧ រួមមានទីក្រុងតូក្យូ អូសាកា និងហ្វូគូអូកា នៅថ្ងៃទី០៧ ខែមេសា លោកបានលើកឡើងថា ចំនួននៃការឆ្លងត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងខ្ពស់បំផុត ក្នុងរយៈពេលពីរសប្តាហ៍ ហើយចាប់ផ្តើមថយចុះ ប្រសិនបើការទំនាក់ទំនង រវាងប្រជាជនត្រូវបានកាត់បន្ថយ ៨០ ភាគរយ៕ ដោយ៖ ឈូក បូរ៉ា

To Top