Covid-19

អ្នកនាំពាក្យរាជរដ្ឋាភិបាល កំពុងបន្ដធ្វើសន្និសីទកាសែត ស្តីពី បច្ចុប្បន្នភាពជំងឺកូវីដ១៩ លើសហគមន៍ខ្មែរឥស្លាម

ភ្នំពេញ ៖ អង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាល នារសៀល ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០នេះ បាននិងកំពុងបន្តរៀបចំ សន្និសីទសារព័ត៌មាន ស្ដីពី «បច្ចុប្បន្នភាព នៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ របស់សហគមន៍ខ្មែរឥស្លាម» ដែលព្រឹត្តទៅ នៅទីស្ដីការ គណៈរដ្ឋមន្ដ្រី។

សន្និសីទនេះ មានគោលបំណង ជម្រាបជូនសាធារណជន ឲ្យបានជ្រាប អំពីបច្ចុប្បន្នភាពជំងឺកូវីដ១៩ ក្នុងសហគមន៍ខ្មែរឥស្លាម ក្នុងកិច្ចចូលរួមចំណែកដ៏សកម្ម ជាមួយនឹងវិធានការអនុវត្ត របស់រាជរដ្ឋាភិបាល និងការត្រៀមខ្លួន ក្នុងការទទួលបួសរ៉ាម៉ាឌន ដើម្បីបង្ការ ការពារ ទប់ស្កាត់ការរាតត្បាតកូវីដ១៩។

សូមរំលឹកថា សន្និសីទសារព័ត៌មាន នាពេលនេះ វាគ្មិន អញ្ជើញចូលរួម លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស ព្រមទាំង ភាគីពាក់ព័ន្ធជាច្រើនរូប ផងដែរ៕

ដោយ ៖ អេង ប៊ូឆេង

To Top