តូក្យូ៖ ប្រភពពីរដ្ឋាភិបាលបានឲ្យដឹងថាប្រទេសជប៉ុន នឹងពន្យារពេលនៃការពន្យារទិដ្ឋការរបស់ជនជាតិបរទេសរហូតដល់ចុងខែឧសភា ដោយយល់ថាវាឆាប់ពេកក្នុងការដកការរឹតត្បិតការធ្វើដំណើរក្នុងគោលបំណងការពារកុំឲ្យមេរោគកូវីដ-១៩ ឆ្លងរាលដាល។
ក្រសួងការបរទេសបានប្រកាសនៅថ្ងៃទី០១ ខែមេសា ថាខ្លួនកំពុងព្យួរទិដ្ឋាការ និងការលើកលែងទិដ្ឋាការស្នាក់នៅរយៈពេលខ្លីសម្រាប់ប្រជាជនមកពីជាង ១០០ ប្រទេស យ៉ាងហោចណាស់នៅចុងខែមេសា។
អ្នកដំណើរបរទេសស្ទើរតែឈប់ធ្វើដំណើរមកប្រទេសជប៉ុន ចំពេលមានការរឹតត្បិតក្នុងការធ្វើដំណើរ ដោយទិន្នន័យរបស់រដ្ឋាភិបាល សម្រាប់ខែមីនា បង្ហាញពីការធ្លាក់ចុះ ៩៣ ភាគរយពីមួយឆ្នាំមុន។
ទន្ទឹមនឹងនេះមេរោគឆ្លងបានបន្តរីករាលដាលនៅក្នុងប្រទេសជប៉ុន ដោយមានការឆ្លងជាង ១១.០០០ នាក់ និងយ៉ាងហោចណាស់ ២៨៨ នាក់បានស្លាប់គិតត្រឹមល្ងាចថ្ងៃអង្គារ។ ការកើនឡើងនូវករណីជាច្រើនបានធ្វើឱ្យនាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ កាលពីសប្តាហ៍មុនប្រកាសពីភាពអាសន្នទូទាំងប្រទេស៕
ដោយ ឈូក បូរ៉ា