Covid-19

លោកអាបេ៖ ជប៉ុន ស្ថិតក្នុងដំណាក់កាលដ៏សំខាន់ សម្រាប់ការដកស្ថានភាពអាសន្ន

តូក្យូ៖ នាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ បានលើកឡើងថា ប្រទេសជប៉ុន កំពុងប្រឈមមុខ នឹងពេលវេលាដ៏សំខាន់បំផុតរបស់ខ្លួន ប្រសិនបើស្ថានភាពបន្ទាន់ ត្រូវបានដាក់លើការឆ្លងរាលដាល នៃវីរុសកូវីដ-១៩នេះ ត្រូវបានដកចេញឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន។

លោកអាបេ បានសង្កត់ធ្ងន់លើតម្រូវការ ឱ្យប្រជាជនចៀសវាង ពីការធ្វើដំណើរទៅស្រុកកំណើត ដើម្បីមើលឪពុកម្តាយ និងសមាជិកគ្រួសាររបស់ពួកគេ ក្នុងអំឡុងពេលវិស្សមកាល ចាប់ពីចុងខែមេសា ដល់ដើមខែឧសភា ហើយបានផ្តល់អនុសាសន៍ ឱ្យជួបជុំគ្រួសារតាមអ៊ីនធឺណិតជំនួសវិញ។

លោកអាបេ បានឲ្យដឹងនៅក្នុងកិច្ចប្រជុំ ក្រុមការងាររបស់រដ្ឋាភិបាល ស្តីពីការឆ្លើយតបនឹងវីរុសកូវីដ-១៩ថា “ដើម្បីបញ្ចប់ភាពអាសន្ននេះ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ឥឡូវនេះគឺជាពេលវេលាដ៏សំខាន់បំផុត សម្រាប់យើង”៕ ដោយ៖ ឈូក បូរ៉ា

To Top