វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងថា លោកបានចុះហត្ថលេខា លើបទបញ្ជាប្រតិបត្តិមួយ ដែលកំណត់ការធ្វើអន្តោប្រវេសន៍ ទៅសហរដ្ឋអាមេរិក ជាបណ្តោះអាសន្ន ចំពេលមានជំងឺរាតត្បាតកូវីដ-១៩ ឆ្លងរាលដាលថ្មី។
លោកប្រធានាធិបតី បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅឯសេតវិមានថា“ ដើម្បីការពារកម្មករអាមេរិក ដ៏អស្ចារ្យរបស់យើង ខ្ញុំទើបតែបានចុះហត្ថលេខា លើបទបញ្ជាប្រតិបត្តិមួយ ដើម្បីផ្អាកអន្តោប្រវេសន៍ ចូលសហរដ្ឋអាមេរិក ជាបណ្តោះអាសន្ន” ។
គួរបញ្ជាក់ថា អាមេរិក មានអ្នកឆ្លងជំងឺកូវីដ-១៩ ជិត ៨០ម៉ឺននាក់ និងស្លាប់ជិត ៥ម៉ឺននាក់ ប៉ុន្ដែបើទោះជាយ៉ាងនេះក្ដី ក្រោយពីបិទប្រទេសជាតិរួចមក លោកប្រធានាធិបតី ក៏ត្រៀមនឹងបើក សេដ្ឋកិច្ចឡើងវិញផងដែរ៕ ដោយ៖ ឈូក បូរ៉ា