ប៉េកាំង៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធ ទី២៩ ខែមេសានេះបានឲ្យដឹថា បណ្តានៃក្រុមប្រទេសBRICS នៅថ្ងៃនេះ បានឈានទៅដល់កិច្ចព្រមព្រៀងគ្នា ក្នុងការចូលរួមសហការ ក្នុងការប្រយុទ្ធប្រឆាំង ទៅនឹងជំងឺរាតត្បាតកូវីដ១៩។
ប្រភពដដែលបានសរសេរទៀតថា ការឯកភាពនិងព្រមព្រៀងគ្នា បានធ្វើឡើងនៅក្នុងសន្និសីទវិសាមញ្ញ របស់រដ្ឋមន្រ្តីការបរទេស BRICS ស្តីពីបញ្ហាកូវីដ១៩។ កិច្ចប្រជុំតាមវិដេអូ ដែលដឹកនាំដោយ រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោកSergei Lavrov និងដោយមានការចូលរួម ពីសំណាក់លោករដ្ឋមន្ត្រី ការបរទេសចិនWang Yi រដ្ឋមន្ត្រីការបរទេសប្រេស៊ីល លោកErnesto Araujo មន្រ្តីក្រសួងការបរទេសឥណ្ឌា លោកS.Jaishankar និងរដ្ឋមន្រ្តីក្រសួងទំនាក់ទំនងអន្តរជាតិ និងសហប្រតិបត្តិការអាហ្វ្រិកខាងត្បូង លោក Naledi Pandor ។
លោកWang ក្នុងអំឡុងនៃកិច្ចប្រជុំ បានអំពាវនាវដល់បណ្តាប្រទេស BRICS ធ្វើការឱ្យបានត្រឹមត្រូវ និងធ្វើអ្វីៗដែលសមស្រប ខណៈដែលCOVID19 បានធ្វើឱ្យជីវិតនិងសុខភាពរបស់ប្រជាជន នៅជុំវិញពិភពលោក ស្ថិតនៅក្នុងការគំរាមកំហែង យ៉ាងខ្លាំងនោះ។
គួរបញ្ជាក់ថា បណ្តាប្រទេសក្រុម BRICSនេះ រួមមានដូចជា ប្រទេសប្រេស៊ីលប្រទេសរុស្ស៊ី ប្រទេសឥណ្ឌា ប្រទេសចិន និងប្រទេសអាហ្វ្រិកខាងត្បូងផងដែរ៕
ប្រែសម្រួល៖ស៊ុនលី