Covid-19

នាយករដ្ឋមន្រ្តីអូស្រ្តាលី៖ ការស៊ើបអង្កេតលើប្រភពដើម នៃជំងឺកូវីដ១៩ គឺជារឿងសមហេតុផល និងមិនផ្តោតលើប្រទេស ជាក់លាក់ណាមួយឡើយ

បរទេស៖ នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក ស្កុត ម៉ូរីសុន បាននិយាយនៅថ្ងៃពុធនេះថា ការអំពាវនាវរបស់អូស្រ្តាលី ឱ្យស្វែងរកការស៊ើបអង្កេត លើប្រភពដើមនៃជំងឺឆ្លងវីរុសថ្មី គឺជារឿងសមហេតុផល និងមិនផ្តោតលើ ប្រទេសជាក់លាក់ណាមួយឡើយ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែក តាមការលើកឡើង របស់លោក ម៉ូរីសុន ថា “ អ្វីដែលអូស្ត្រាលីកំពុងតែតាមដាន គឺមិនមែនជាគោលដៅទេ” ។ នេះគឺជាវីរុស ដែលបានសម្លាប់មនុស្ស អស់ជាង ២០០,០០០ នាក់នៅទូទាំងពិភពលោក។ វាបានបិទទ្វារសេដ្ឋកិច្ចពិភពលោក។ ផលប៉ះពាល់និងផលប៉ះពាល់ នៃរឿងនេះគឺ មិនធម្មតានោះឡើយ។ ឥឡូវនេះវាហាក់ដូចជា សមហេតុផល ដែលពិភពលោក ចង់មានការវាយតម្លៃឯករាជ្យ។

មុននេះ រដ្ឋមន្រ្តីក្រសួងការបរទេសអូស្រ្តាលី លោកស្រី Marise Payne បានអំពាវនាវ ឱ្យមានការស៊ើបអង្កេត ជាសកលមួយទៅលើ បុព្វហេតុនៃជំងឺរាតត្បាតឆ្លង និងការឆ្លើយតបរបស់ចិន ក្នុងដំណាក់កាលដំបូង នៃការផ្ទុះឡើងនៅទីក្រុង វូហាន។

អង្គការសុខភាពពិភពលោក (WHO) បានប្រកាសពីការរីលរាលដាល របស់ជំងឺកូវីដ-១៩ នៅថ្ងៃទី ១១ ខែមីនា។ គិតមកទល់សព្វថ្ងៃនេះ មនុស្សជាង ៣.១១៦.០០០ នាក់បានឆ្លងវីរុសនេះ ហើយជាង ២១៧.១០០ នាក់បានស្លាប់នៅទូទាំងពិភពលោក។ នេះបើយោងតាមការរាប់ របស់សាកលវិទ្យាល័យ Johns Hopkins៕ ប្រែសម្រួលៈ ណៃ តុលា

To Top