ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ថា ទីភ្នាក់ងារព័ត៌មានវៀតណាម បានរាយការណ៍ឲ្យដឹង នៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសវៀតណាម បានកត់ត្រាថាមិនមានករណីថ្មី នៃអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងសហគមន៍នោះទេ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ ដែលគិតទៅ មានរយៈពេល១៤ថ្ងៃមកហើយ ។
វៀតណាម ត្រូវបានគេបញ្ជាក់ អំពីករណីអ្នកឆ្លងជំងឺកូវីដ ចំនួន២៧០នាក់ ខណៈដែលបច្ចុប្បន្ននេះ ត្រូវបានរកឃើញករណី គិតត្រឹមថ្ងៃទី២៤ ខែមេសា ហើយករណីចុងក្រោយបង្អស់នោះ នៅក្នុងសហគមន៍ ត្រូវបានគេរាយការណ៍មកថា គិតត្រឹមថ្ងៃទី០៦ ខែមេសា ។
ក្រសួងសុខាភិបាលវៀតណាម បានឲ្យដឹងថា សរុបអ្នកជំងឺមានចំនួន២១៩នាក់ ដែលបានព្យាបាលជា គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ ទន្ទឹមនឹងនេះដែរ មានចំនួន៤៤៣នាក់ ស្ថិតក្នុងការសង្ស័យ ហើយមនុស្សជាង៣៤.០០០នាក់ ស្ថិតក្នុងការដាក់ឲ្យនៅដាច់ដោយឡែក ដោយមិនទាន់អ្នកស្លាប់ពីជំងឺនេះ ដែលត្រូវគេរាយការណ៍ឲ្យដឹង ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា