អ៊ីស្តង់ប៊ូល៖ CBS News នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសានេះ បានសរសេរថាប្រទេសតួកគី បានព្យាបាលអ្នកជំងឺ ដោយសារវិរុសកូវីដ១៩របស់ខ្លួន បានច្រើនជាងអ្វី ដែលអង្គការពិភពលោក បានទាយទុកដល់ទៅ៣ភាគរយ ក្នុងចំណោមអ្នកឆ្លងសរុបដល់ទៅ ១១៧០០០នាក់ ខណៈដែលអ្នកបាត់បង់ជីវិត មកដល់ពេលនេះ មានទៅដល់៣០០០នាក់មកហើយ។
អ្វីដែលយើងអាចមើលឃើញ ចំពោះរដ្ឋាភិបាលតួកគី ចំពោះបម្រាមនិងការបិទប្រទេសវិញនោះ គឺមានលក្ខណ្ឌធូរស្រាលមួយចំនួន ដោយទីក្រុងនិងប្រទេស ត្រូវបានបិទដូចបណ្តាប្រទេសផ្សេងទៀតដែរ សម្រាប់តែថ្ងៃចុងសប្តាហ៍ប៉ុណ្ណោះ ហើយមនុស្សដែលស្ថិត នៅក្រោមអាយុ២០ឆ្នាំ និងលើសពី៦៥ឆ្នាំ មិនអនុញ្ញាតឲ្យចេញពីផ្ទះឡើយ ក្នុងថ្ងៃធម្មតាក្នុងគោលបំណង ដើម្បីធានាដល់ដំណើរការ សេដ្ឋកិច្ចរបស់ប្រទេស។
ប៉ុន្តែអ្វីដែលលោករដ្ឋមន្ត្រីសុខាភិបាល របស់ប្រទេសបានប្រកាសកាល ពីពេលចុងក្រោយនេះនោះ គឺថាលោកបានអះអាងថា អត្រាព្យាបាលឲ្យជាសះស្បើយ មានការកើនឡើងបែបនេះ គឺដោយសារតែក្រុមគ្រូពេទ្យ បានប្រើប្រាស់ប្រភេទថ្នាំ ដែលលោកប្រធានាធីបតីអាមេរិកត្រាំ ធ្លាប់បានប្រកាសកន្លងមក hydroxychloroquine និងថ្នាំរបស់ប្រទេសជប៉ុន ប្រភេទ antiviral favipiravir៕
ប្រែសម្រួល៖ស៊ុនលី