សំាងហ្គាពួរ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ថា សិង្ហបុរី ត្រូវបានគេរាយការណ៍មមកថា មានអ្នកឆ្លងថ្មីចំនួន៩៣២នាក់ ខណៈដែលអ្នកឆ្លងជំងឺកូវីដ សរុបគិតត្រឹមរសៀលថ្ងៃសុក្រនេះ បានកើនឡើងដល់១៧.១០១នាក់ ។
ក្រសួងសុខាភិបាល បានឲ្យដឹង អំពីតួលេខចុងក្រោយប្រចាំថ្ងៃថា នេះជាករណីថ្មី ដែលមានចំនួនច្រើនបំផុត ដោយសារតែការអនុញ្ញត ឲ្យអ្នកស្រុកទៅធ្វើការ នៅកន្លែងដែលមាន កម្មករបរទេសស្នាក់នៅ ។
លោកនាយករដ្ឋមន្ត្រី Lee Hsien Loong បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ ដែលជាសារ សម្រាប់ទិវាពលកម្មនេះថា សេដ្ឋកិច្ចរបស់សិង្ហបុរី នឹងបើកដំណើរការ “បន្តិចម្តងៗ” នៅពេលដែលករណី នៃការឆ្លងជំងឺកូវីដ១៩ នៅក្នុងសហគមន៍ថយចុះវិញ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា