Covid-19

នៅថ្ងៃអាទិត្យ ប្រទេសថៃនឹងអនុញ្ញាត ឱ្យលក់គ្រឿងស្រវឹងឡើងវិញ ប៉ុន្តែផឹកបាននៅតែក្នុងផ្ទះ

បរទេស៖ រដ្ឋាភិបាលថៃ បានឱ្យដឹងកាលពីថ្ងៃសុក្រថា ការលក់ភេសជ្ជៈមានជាតិអាល់កុល នឹងត្រូវបានអនុញ្ញាតជាថ្មី ចាប់ពីថ្ងៃអាទិត្យតទៅ ប៉ុន្តែប្រជាជននឹងអាចផឹកបានតែនៅផ្ទះ និងមិនមែននៅក្នុងភោជនីយដ្ឋានឡើយ ក្រោយពីបម្រាម ត្រូវបានដកចេញវិញនោះ។

យោងតាមសារព័ត៌មាន បាងកកប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា សេចក្តីប្រកាសនេះ ត្រូវបានចុះផ្សាយនៅក្នុងព្រឹត្តិប័ត្រ Royal Gazette ដែលជាផ្នែកមួយ នៃការបន្ធូរបន្ថយវិធានការតឹងរឹងមួយចំនួន ដែលត្រូវបានដាក់ នៅក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩។

សេចក្តីសំរេចនេះតំណាងឱ្យមុខមាត់ របស់រដ្ឋាភិបាលដែលបាននិយាយ កាលពីដើមសប្តាហ៍នេះថា ការហាមឃាត់លក់គ្រឿងស្រវឹង នឹងនៅតែមានសុពលភាព រហូតដល់ថ្ងៃទី ៣១ ខែឧសភា បន្ទាប់ពីប្រទេសនេះ បានបន្តក្រឹត្យគ្រាអាសន្ន សម្រាប់រយៈពេលមួយខែទៀត។ ភោជនីយដ្ឋាននឹងមិនត្រូវបានអនុញ្ញាត ឱ្យបម្រើគ្រឿងស្រវឹង ដែលជាផ្នែកមួយនៃលក្ខខណ្ឌ សម្រាប់ការបើកដំណើរការ របស់ពួកគេចាប់ពីថ្ងៃអាទិត្យ៕ ប្រែសម្រួលៈ ណៃ តុលា

To Top