ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០ថា ទីភ្នាក់ងារព័ត៌មាន TASS បានរាយការណ៍ឲ្យដឹង កាលពីថ្ងៃសុក្រ ដោយបានដកស្រង់ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួង បានឲ្យដឹងថា លោក Vladimir Yakushev រដ្ឋមន្ត្រី និងលោក Dmitry Volkov ដែលជាអនុរដ្ឋមន្ត្រីក្រសួងសំណង់ លំនៅដ្ឋាន និងឧបករណ៍ប្រើប្រាស់ បានធ្វើតេស្តមានលទ្ធផលជាវិជ្ជមាន នៃជំងឺកូវីដ១៩ ។
លោក Yakushev បានថ្លែងថា “ខ្ញុំនឹងស្ថិតក្នុងការព្យាបាល ដែលមានក្រុមវេជ្ជបណ្ឌិតជាជំនួយ នៅក្នុងមន្ទីរពេទ្យមួយក្នុងក្រុង ។ ខ្ញុំនឹងសម្រាកនៅទីនេះ” ។
គួររំលឹកថា កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ លោក Mikhail Mishustin នាយករដ្ឋមន្ត្រីរុស្ស៊ី បានថ្លែងថា រូបគាត់បានធ្វើតេស្តរកឃើញថា បានឆ្លងជំងឺកូវីដ១៩ ។
រុស្ស៊ី ត្រូវបានចុះក្នុងបញ្ជី ដែលមានអ្នកឆ្លងជំងឺ ដល់ទៅ១១៤.៤៣១ករណី គិតត្រឹមថ្ងៃសុក្រ ដោយសារកើនឡើង នៅក្នុងកំណត់ត្រាប្រចាំថ្ងៃថ្មី ចំនួន៧.៩៣៣ករណី ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា