Covid-19

បុគ្គលិកពេទ្យនៅជប៉ុន កំពុងប្រឈមមុខនឹងការខ្វះ ខាតឧបករណ៍ការពារខ្លួន អំឡុងប្រយុទ្ធនឹង មេរោគកូវីដ១៩

តូក្យូ៖ ការស្ទង់មតិថ្មីៗនេះបានបង្ហាញថា បុគ្គលិកពេទ្យនៅ ក្នុងប្រទេសជប៉ុនកំពុងប្រឈម នឹងកង្វះខាតយ៉ាងខ្លាំង នៃឧបករណ៍ការពារ ក្នុងការ ប្រយុទ្ធប្រឆាំងនឹងវីរុសថ្មីនេះ ទោះបីជាមានការខិតខំប្រឹងប្រែង ពីរដ្ឋាភិបាលក្នុងការបង្កើនការគាំទ្រក៏ដោយ។

យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា សរុប ៧៨ ភាគរយបាននិយាយនៅ ក្នុងការស្ទង់មតិតាមអ៊ិនធឺរណែតដែល បានធ្វើឡើងកាលពីខែមុនថា មានកង្វះខាត ឬខ្វះខាតច្រើនគួរសមនូវ ឧបករណ៍ការពារវេជ្ជសាស្រ្ត ចាំបាច់គឺកើនឡើងពី ៦១ ភាគរយនៅក្នុងការស្ទង់ មតិមុននៅក្នុងខែមីនា។ នេះបើយោងតាមអ្នកផ្តល់ព័ត៌មានវេជ្ជសាស្ត្រ K.K. eHealthcare ។

ការសិក្សានេះត្រូវបានធ្វើឡើងនៅចន្លោះថ្ងៃទី ១៦ ដល់ថ្ងៃទី ២១ ខែមេសា លើវេជ្ជបណ្ឌិតចំនួន ៥២២ នាក់នៅទូទាំងប្រទេស ហើយជាការស្រាវជ្រាវ មួយដែលបានធ្វើឡើងនៅខែមីនា ។

ប្រហែល ៣២ ភាគរយនៃមន្ទីរពេទ្យធំ ឬមន្ទីរពេទ្យកម្រិតធម្យម ដែលមានគ្រែជាង ១០០ បាននិយាយថា “ ខ្វះខាតខ្លាំង” ខណៈដែល ៤៥ ភាគរយនៃអគារតូច (មន្ទីរពេទ្យ) មានគ្រែតិចជាង ១០០ បាននិយាយថា ពួកគេស្ថិតក្នុងស្ថានភាពស្រដៀងគ្នា។

ក្នុងចំណោមរបស់ដែលខ្វះខាត, ៧៥ ភាគរយបានឆ្លើយតបទៅនឹងសំណួរពហុ ជំរើសដែលពួកគេចង់បានម៉ាស ការពារប្រភេទវះកាត់បន្ថែមទៀត, ៧១ ភាគរយ ចង់បានម៉ាសការពារ N95 ដែលការពារខ្ពស់ និង ៦៧ ភាគរយចង់បានសារធាតុសម្លាប់មេរោគ៕

ប្រែសម្រួលៈ ណៃ តុលា

To Top