Covid-19

អ្នកជំងឺកូវីដ១៩ នៅថៃ ស្លាប់ម្នាក់ទៀត នាំឱ្យអ្នកស្លាប់ ដោយសារមេរោគនេះនៅថៃ សរុបកើនដល់ ៥៥នាក់

បរទេស៖ រដ្ឋាភិបាលថៃ នៅថ្ងៃពុធបានរាយការណ៍ថា មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួនម្នាក់ទៀត ជាជនជាតិថៃ និងស្លាប់ម្នាក់ ដែលជាអ្នកគ្រប់គ្រង សណ្ឋាគារជនជាតិអូស្រ្តាលី នៅភាគខាងត្បូង ប្រទេស ដែលនាំឱ្យចំនួនអ្នកស្លាប់ ដោយសារមេរោគនេះ សរុបកើនដល់ ៥៥នាក់។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា លោកវេជ្ជបណ្ឌិត Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌល គ្រប់គ្រងស្ថានភាព Covid-19 បាននិយាយថា ករណីកូវីដ-19 សរុបបានកើនឡើងដល់ ២.៩៨៦ នាក់ ខណៈអ្នកម៉ាសា ដែលមានអាយុ ២៧ ឆ្នាំ បានធ្វើរោគវិនិច្ឆ័យថា មានជំងឺនេះ បន្ទាប់ពីវិលត្រឡប់ពីប្រទេសរុស្ស៊ី ហើយត្រូវបាន ដាក់ឲ្យ នៅដាច់ដោយឡែក។

ជាអ្នកមកពីខេត្ត Buri Ram បានត្រលប់មកពីប្រទេសរុស្ស៊ីវិញ កាលពីថ្ងៃអាទិត្យ តាមជើងហោះហើរ ដែលដឹកអ្នកដំណើរប្រហែល ៧០ នាក់។ បន្ទាប់ពីចុះចត នៅអាកាសយានដ្ឋានសុវណ្ណភូមិ ពួកគេត្រូវបាននាំយក ទៅដាច់ដោយឡែក នៅសណ្ឋាគារមួយក្នុងខេត្ត សាមុត ប្រាកាន។

ចំនួនអ្នកស្លាប់បានកើនឡើង ដល់ ៥៥ នាក់ ជាមួយនឹងករណី បុរសជនជាតិអូស្រ្តាលីអាយុ ៦៩ ឆ្នាំ ដែលធ្វើការជាអ្នកគ្រប់គ្រង សណ្ឋាគារមួយ នៅភាគខាងត្បូងខេត្ត Phangnga ៕ ប្រែសម្រួលៈ ណៃ តុលា

To Top