វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ថា លោក Mark Milley អគ្គសេនាធិការចម្រុះសហរដ្ឋ អាមេរិក បានថ្លែង កាលពីថ្ងៃអង្គារថា “យើងមិនដឹងច្បាស់” ប្រភពដើមរបស់វីរុសកូរ៉ូណាមកពីកន្លែងណាទេ ។
មេបញ្ជាការកំពូលយោធាសហរដ្ឋអាមេរិក បានថ្លែងប្រាប់ដល់បណ្តាអ្នកសារព័ត៌មាន នៅមន្ទីរបញ្ចកោណ ដែលត្រូវបានគេចោទ សួរអំពីប្រភពដើម នៃជំងឺកូវីដ១៩ បានថ្លែងថា “តើវាមកពីមន្ទីរពិសោធន៍វីរុសមួយ កន្លែងនៅក្រុងវ៉ូហាន ហើយវាកើតឡើងនៅទីផ្សារ ត្រជាក់នៅទីនោះ នៅក្រុងវ៉ូហាន ឬតើវាកើតនៅឡើងនៅ កន្លែងណាមួយផ្សេងទៀត? ហើយចម្លើយគឺថា យើងមិនដឹងនោះទេ” ។
គាត់បានថ្លែងទៀតថា “ទីភ្នាក់ងារផ្សេងៗ រួមទាំងក្រុមជនស៊ីវិល និងរដ្ឋាភិបាល អាមេរិក កំពុងស្វែងរក ទៅលើបញ្ហានេះ” ។
លោក Milley បានថ្លែងថា ភស្តុតាងដែលបានចង្អុលបង្ហាញអំពីវីរុសកូរ៉ូណា គឺ “មកពីធម្មជាតិ និងមិនមែនមនុស្សជា អ្នកបង្កើតនោះទេ” ហើយគឺ “ប្រហែលជាមិនមាន ចេតនាណាមួយបង្កើតឡើងឡើយ” ។
លោក Anthony Fauci នាយកវិទ្យាស្ថានជាតិផ្នែកអាល់ឡឺកហ្ស៊ី និងឆ្លងជំងឺ ក៏បានកត់សម្គាល់ឲ្យដឹងកាលពីថ្ងៃចន្ទ នៅក្នុងបទសម្ភាសន៍ជាមួយ កម្មវិធីភូមិសាស្ត្រជាតិថា ជំងឺ SARS-CoV-2 ដែលបង្កឲ្យមានជំងឺកូវីដ១៩ អាចមិនត្រូវបានង្កើតឡើងដោយ សិប្បនិម្មិត ឬក៏មិនត្រូវបានបង្កើតឡើងដោយមនុស្សឡើយ ។
សាកលវិទ្យាល័យ Johns Hopkins University បានឲ្យដឹងកាលពីរសៀលថ្ងៃអង្គារថា សហរដ្ឋអាមេរិក ត្រូវបានគេរាយការណ៍មកថា មានអ្នកឆ្លងជំងឺលើសពី១.១៩៤.០០០នាក់ ជាមួយគ្នានេះដែរ មានអ្នកស្លាប់លើសពី៧០០.០០០នាក់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា