ឡុងដ៌៖ ប្រទេសអង់គ្លេស បានបញ្ជាក់កាលពីថ្ងៃអង្គារថា ចំនួនអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ មានចំនួន ២៩.៤២៧ នាក់ ដែលជាចំនួនខ្ពស់បំផុត បន្ទាប់ពីសហរដ្ឋអាមេរិក ដែលបានស្លាប់ជាង ៧ ម៉ឺននាក់។
រដ្ឋាភិបាលអង់គ្លេស កំពុងរងសម្ពាធ ដោយសារតែការរីករាលដាល នៃមេរោគឆ្លងនៅក្នុងប្រទេសនេះ មិនមានសញ្ញានៃការថយចុះនោះទេ ដោយមានមនុស្សប្រហែល ១៩៥.០០០ នាក់បានឆ្លងជំងឺនេះ ខណៈដែលប្រទេសអ៊ឺរ៉ុប ដែលរងគ្រោះខ្លាំងមួយចំនួន រួមមានប្រទេសអ៊ីតាលី និងអេស្ប៉ាញ កំពុងផ្លាស់ប្តូរវិធានការ បន្ធូរបន្ថយសង្គម។
រដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តី លោក Boris Johnson ត្រូវបានគេរិះគន់ ចំពោះការឆ្លើយតបយឺតៗ នៅក្នុងដំណាក់កាលដំបូង នៃការផ្ទុះឡើងនៅពេល ដែលការរីករាលដាលនៃវីរុសដ៏សាហាវ អាចត្រូវបានរារាំង ក៏ដូចជាការខ្វះខាតឧបករណ៍ការពារ សម្រាប់បុគ្គលិកពេទ្យជាដើម៕ ដោយ៖ ឈូក បូរ៉ា