Covid-19

ប្រធានាធិបតី រុស្ស៊ី ប្រជុំតាម ប្រព័ន្ធអនឡាញ ដើម្បីកំណត់ពេលបន្ធូរបន្ថយការ រឹតបន្តឹងលើការ ការពារ ជំងឺកូវីដ១៩ ខណៈអ្នកឆ្លង មានជាង ១៥ម៉ឺននាក់

បរទេស៖ កាលពីចុងខែមេសា ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានថ្លែងសុន្ទរកថាទៅកាន់ប្រជាជាតិតាមរយៈសន្និសីទវីដេអូ ស្តីពីស្ថានភាពជុំវិញការផ្ទុះឡើងនៃវីរុសឆ្លងកូវីដ១៩ នៅក្នុងប្រទេសដោយសង្កត់ធ្ងន់ថា វិធានការដាក់ឱ្យនៅដាច់ដោយឡែក គួរតែត្រូវបានពង្រីករហូតដល់យ៉ាងហោចណាស់ដល់ថ្ងៃទី ១១ ខែឧសភា។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា នៅក្នុងវីដេអូផ្សាយផ្ទាល់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀពូទីន កំពុងបើកការប្រជុំតាមអ៊ិនធរណេត ជាមួយរដ្ឋាភិបាល ស្តីពីការអនុវត្តវិធានការដែលត្រូវបានអនុម័តពីមុន ក្នុងការឆ្លើយតបប្រឆាំងនឹងមេរោគកូវីដ១៩ (COVID-១៩) ហើយគ្រោងនឹងពិភាក្សាអំពីអនុសាសន៍ស្តីពីការបន្ធូរបន្ថយការគ្រប់គ្រង ការដាក់ឱ្យនៅដាច់ដោយឡែក។

សូមជម្រាបថា ចំនួនករណីឆ្លងមេរោគកូវីដ១៩ បង្កឡើងដោយវីរុសកូរ៉ូណា ជាទូទៅរបស់រុស្ស៊ីមានដល់ ១៥៥.០០០ នាក់ ខណៈចំនួនអ្នកស្លាប់មានលើសពី ១.៤៥០ នាក់ ប៉ុន្តែក៏មាន មនុស្សជាង ១៩.៨០០ នាក់បាន ជាសះស្បើយពីជំងឺនេះឡើងវិញផងដែរ៕ប្រែសម្រួលៈ ណៃ តុលា

To Top