បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន តាមសេចក្តីរាយការណ៍ បានថ្លែងនៅថ្ងៃព្រហស្បតិ៍នេះថា ការប្រជែងគ្នាជាអន្តរជាតិ លើទីផ្សារពិភពលោក កំពុងតែកើនឡើង ដោយតែតម្រូវការធ្លាក់ចុះ បណ្ដាលមកពីការរាតត្បាតឆ្លង នៃមេរោគកូរ៉ូណា។
នៅក្នុងកិច្ចប្រជុំរដ្ឋាភិបាល ដែលផ្សាយលើកញ្ចក់ទូរទស្សន៍ លោក ពូទីន បានមានប្រសាសន៍យ៉ាងដូច្នេះថា “ទប់ទល់នៃស្ថានភាពធ្លាក់ចុះ នៃតម្រូវការលើសកលលោកនោះ ការតស៊ូប្រជែងយកទីផ្សារអន្តរជាតិ សម្រាប់ការបញ្ជូនប្រេងឥន្ធនៈ និងទំនិញជាវត្ថុធាតុដើម ចំណីអាហារ និងផលិតផលផ្សេងទៀត បានមានការកើនខ្លាំងឡើង”។
គួរបញ្ជាក់ថា ចាប់តាំងពីមេរោគផ្លូវដង្ហើម ដែលមានឈ្មោះថា កូរ៉ូណា បានធ្វើការវាយលុកឆ្លងរីករាលដាន និងរាតត្បាតលើពិភពលោកមក ប្រទេសធំៗជាច្រើន បានធ្វើការដាក់បម្រាម ធ្វើដំណើរថ្នាក់ជាតិ ដើម្បីទប់ទល់ ការឆ្លងរាលដាលនៃជម្ងឺថ្មីនោះ ដែលជាហេតុធ្វើការ តម្រូវការលើទំនិញនានា មានការធ្លាក់ចុះជាខ្លាំង៕ ប្រែសម្រួល៖ប៉ាង កុង