Covid-19

អ្នកឆ្លងមេរោគកូវីដ១៩ នៅថៃ លោតឡើងល់ ៣០០០នាក់ ខណៈអ្នកស្លាប់មាន ៥៥នាក់ដដែល

បរទេស៖ នៅថ្ងៃសុក្រនេះ រដ្ឋាភិបាលថៃ បានរាយការណ៍ពីការរកឃើញ ករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ ចំនួន ៨ករណីទៀត ដែលបង្កើនចំនួន អ្នកឆ្លងជំងឺសរុបដល់ ៣.០០០ នាក់ និងពុំមានអ្នកស្លាប់ថ្មីទៀតឡើយ។

យោងតាមសារព័ត៌មានថៃ Bangkok Post ចេញផ្សាយនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា លោកវេជ្ជបណ្ឌិត Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌល គ្រប់គ្រងស្ថានភាព Covid-19 បាននិយាយថា ករណីថ្មីចំនួន ៨ នោះ រួមមានជនចំណាកស្រុកជាស្ត្រី ៥ នាក់ដែលមានអាយុពី ១៩-៣០ ឆ្នាំត្រូវបានទុក ឱ្យនៅដាច់ដោយឡែក នៅក្នុងស្រុក Sadao នៃខេត្ត Songkhla ។

ករណីថ្មី ៣ ទៀត គឺបុរសជនជាតិថៃ ដែលមានអាយុ ៤៥ និង ៥១ ឆ្នាំត្រូវបានរកឃើញ ទាក់ទងអ្នកជំងឺធ្វើតេស្តិ៍មុន នៅតាមសហគមន៍នានា ក្នុងស្រុក Bannang Sata របស់ខេត្តយ៉ាឡា។ គាត់បាននិយាយថា ពួកគេពីរនាក់ បានទាក់ទងយ៉ាងជិតស្និទ្ធ ជាមួយអ្នកជំងឺមុន ៗ ដែលបានវិលត្រឡប់ មកពីប្រទេសម៉ាឡេស៊ីវិញ៕ ប្រែសម្រួលៈ ណៃ តុលា

To Top