វ៉ាស៊ិនតោន៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសៅរ៍ ទី៩ ខែឧសភានេះ បានឲ្យដឹងថា អ្នកនាំពាក្យ របស់លោកប្រធានាធិបតីអាមេរិក លោកKatie Miller ត្រូវបានគេធ្វើតេស្ត រកឃើញវិជ្ជមាននៃកូវីដ១៩។
ការអះអាងប្រកាស ដែលត្រូវបានធ្វើឡើង ដោយលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ ឆ្លើយតបទៅនឹងសំណួរ ពីអ្នកកាសែតលោកត្រាំ បាននិយាយថា Katie នាងបានធ្វើតេស្តជាច្រើនដង ប៉ុន្តែមិនអីរហូតមកដល់ថ្ងៃចុងក្រោយនេះ បែរជាតេស្តឃើញវិជ្ជមាន កូវីដ១៩ទៅវិញភ្លាមៗ។
លោកត្រាំក៏បានបញ្ជាក់ដែរថា នាងKatieមិនបានមកក្បែរ ឬប៉ះពាល់ជាមួយនឹងរូបលោកឡើយ ប៉ុន្តែជារឿយៗ បានទំនាក់ទំនងជាមួយ នឹងលោកPence។ លោកប្រធានាធិបតី ក៏បានបន្តដែរថាលោកPence ជាអ្នកដែលបានទទួលព័ត៌មាននេះមុន គេហើយលោកបានដឹងច្បាស់ ហើយថា នឹងត្រូវធ្វើយ៉ាងណា ចំពោះរឿងនេះ៕
ប្រែសម្រួល៖ស៊ុនលី