Covid-19

តួកគី មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ជាង១.៥០០នាក់ នាំឲ្យអ្នកឆ្លងសរុប កើនលើសពី១៣ម៉ឺននាក់

អង់ការ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ថា ប្រទេសតួកគី បានបញ្ជាក់កាលពី ថ្ងៃសៅរ៍ថា មានករណីថ្មីនៃជំងឺកូវីដ១៩ ចំនួន១.៥៤៦នាក់ ដែលនាំឲ្យតួលេខសរុប នៃអ្នកឆ្លងជំងឺនៅក្នុងប្រទេសនេះ កើនដល់ ១៣៧.១១៥នាក់ ។

លោក Fahrettin Koca រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើង នៅលើបណ្តាញសង្គម Twitter ថា ទន្ទឹមនឹងនេះដែរ អ្នកស្លាប់ដោយវីរុសកូរ៉ូណា បានកើនឡើងដល់៣.៧៣៩នាក់ បន្ទាប់ពីមានអ្នកស្លាប់បន្ថែមទៀត ចំនួន៥០នាក់ ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ ។

លោករដ្ឋមន្ត្រីបានកត់សម្គាល់ថា តួកគី បានធ្វើតេស្តរកមេរោគ ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ សរុបបានចំនួន៣៥.៦០៥ នាក់ ដែលនាំឲ្យអ្នកបានធ្វើតេស្ត សរុប១.៣៣៤.៤១១នាក់ ។

គាត់បានថ្លែងថា លើសពីនេះ អ្នកជំងឺចំនួន៨៩.៤៨០នាក់ បានជាសះស្បើយពីជំងឺ ហើយអ្នកជំងឺ១.១៦៨នាក់ នៅបន្តព្យាបាលជំងឺធ្ងន់ធ្ងរ នៅតាមអង្គភាពថែទាំសុខភាពនានា និងចំនួន៦២៨នាក់ នៅតាមទីតាំងពិនិត្យជំងឺ ជាច្រើនទៀត ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top