Covid-19

ក្រសួងសុខាភិបាល ប្រកាសថា មិនមានអ្នកជាសះស្បើយ ពីជំងឺកូវីដ១៩ និងគ្មានករណីឆ្លងថ្មីឡើយ

ភ្នំពេញ៖ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីបច្ចុប្បន្នភាពជំងឺកូវីដ១៩ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ លោកម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមថ្ងៃទី១០ខែឧសភា ឆ្នាំ២០២០នេះ មិនមានករណីជាសះស្បើយ ពីជំងឺកូវីដ១៩ និងមិនមានករណីឆ្លងថ្មីឡើយ។

សូមបញ្ជាក់ថា គិតមកដល់ពេលនេះកម្ពុជា មានអ្នកឆ្លងកូវីដ១៩ ចំនួន១២២នាក់ ខណៈអ្នកព្យាបាលជាសះស្បើយ កើនដល់១២០នាក់ ចំណែកអ្នកជំងឺ នៅសល់ត្រឹមតែ២នាក់ទៀតប៉ុណ្ណោះ ដែលត្រូវបានបញ្ជូន មកសម្រាកព្យាបាលនៅភ្នំពេញ៕ ដោយ៖ធី លីថូ

To Top