Covid-19

លោកអនុប្រធានាធិបតីសហរដ្ឋអាមេរិក Mike Pence ស្ថិតក្នុងការតាមដានរយៈពេល១៤ថ្ងៃ

វ៉ាស៊ីនតោន៖ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ថា លោកអនុប្រធានាធិបតីសហរដ្ឋ អាមេរិក ត្រូវបានដាក់ឲ្យនៅ ដាច់ដោយឡែកក្នុងរយៈពេល១៤ថ្ងៃ ។

លោក Mike Pence អនុប្រធានាធិបតីសហរដ្ឋអាមេរិក ត្រូវបានស្ថិតក្នុងចត្តាឡីស័កខ្លួនឯង ប្រព័ន្ធផ្សព្វផ្សាយជាច្រើនរបស់ សហរដ្ឋអាមេរិក បានរាយការណ៍ឲ្យដឹង ហើយការធ្វើដូច្នេះ បន្ទាប់ពីអ្នកនាំពាក្យរបស់លោករយៈពេល០២ថ្ងៃ បានធ្វើតេស្តឃើញថា មានផលវិជ្ជមាននៃវិរុសកូរ៉ូណា ។

គួរបញ្ជាក់ថា ថ្មីៗនេះ មានការចុះផ្សាយជាច្រើនបានឲ្យដឹងថា មន្ត្រីសំខាន់ៗចំនួន០៣រូបរបស់សហរដ្ឋអាមេរិក ត្រូវបានគេរកឃើញថា មានផ្ទុកវិរុសកូរ៉ូណា ហើយត្រូវបានដាក់ឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ៕
ដោយ៖ ម៉ៅ បុប្ផាមករា

To Top