Covid-19

Breaking News: ឆេះមន្ទីរពេទ្យនៅរុស្ស៊ី ស្លាប់អ្នកជំងឺកូវីដ១៩ ចំនួន ៥នាក់

បរទេស៖ អគ្គិភ័យមួយ ដែលបានកើតឡើង នៅមន្ទីរពេទ្យ St Petersburg ក្នុងប្រទេសរុស្ស៊ី បានសម្លាប់អ្នកជំងឺ ដែលមានផ្ទុកមេរោគកូវីដ១៩ ចំនួន ៥ នាក់ នៅក្នុងអង្គភាពថែទាំអ្នកជំងឺ ដែលពឹងផ្អែកខ្លាំង។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី បានរាយការណ៍ថា ការឆាបឆេះនេះ ត្រូវបានចាប់ផ្តើម ដោយប្រព័ន្ធខ្សែភ្លើងខ្លី នៅក្នុងបំពង់ខ្យល់ របស់អ្នកជំងឺ។

ក្រសួងគ្រោះអាសន្ន របស់ប្រទេសរុស្ស៊ី បានឱ្យដឹងថា ពេលនេះអគ្គិភ័យ បានរារាំងមនុស្ស ១៥០ នាក់ ពីការជម្លៀសចេញពីមន្ទីរពេទ្យ។

ឥឡូវនេះប្រទេសរុស្ស៊ី មានចំនួនខ្ពស់បំផុតទីបី នៃការឆ្លងជំងឺ ដែលត្រូវបានបញ្ជាក់ នៅទូទាំងពិភពលោក៕ ប្រែសម្រួលៈ ណៃ តុលា

To Top