ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ថា សាកលវិទ្យាល័យ Johns Hopkins University បានឲ្យដឹងថា ចំនួនអ្នកស្លាប់ ដោយជំងឺកូវីដ១៩ នៅទូទាំងពិភពលោក គិតត្រឹមថ្ងៃអង្គារ បានកើនឡើង លើសពី២៩០.០០០នាក់ គឺចំនួន២២៩០.២៦៩នាក់ គិតត្រឹមម៉ោង៣និង៣២នាទីល្ងាច ត្រូវនឹងម៉ោង១៩ និង៣២នាទីម៉ោងសកល ។
សាកលវិទ្យាល័យបានឲ្យដឹងថា សរុបមានអ្នកឆ្លងជំងឺ ៤.២៣៨,៧០៣នាក់ ដែលបានមកពីបណ្តាប្រទេស ជាង១៨០ប្រទេសនិង តំបន់ជាច្រើននៅទូទាំងពិភពលោក ។
ទិន្នន័យបង្ហាញ ដោយសាកលវិទ្យាល័យខាងលើ បានឲ្យដឹងថា សហរដ្ឋអាមេរិក មានអ្នកស្លាប់ដោយជំងឺកូវីដ១៩ ចំនួន៨១.៨០៥នាក់ ក្នុងចំណោម១.៣៥៨,៩០១នាក់ ។ ប្រទេសដ៏ទៃទៀត មានអ្នកស្លាប់ជាង២០០.០០០ ដោយរាប់បញ្ចូលទាំង អេស្ប៉ាញ អ៊ីតាលី អង់គ្លេស និងបារាំងជាដើម ៕ ប្រែសម្រួលដោយ៖ម៉ៅ បុប្ផាមករា