Covid-19

កូរ៉េខាងត្បូង កំពុងស្ថិតនៅលើរលកថ្មី នៃការផ្ទុះឡើងវិញ នូវជំងឺកូវីដ-១៩

សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃពុធនេះ បានរាយការណ៍ថា មានករណីឆ្លងវីរុសកូវីដ-១៩ ចំនួន ២៦ បន្ថែមទៀត បន្ទាប់ពីមានការឆ្លងមេរោគចង្កោម ដែលភ្ជាប់ទៅនឹងក្លឹប និងបារ ក្នុងទីក្រុងសេអ៊ូល នៅពេលដែលអាជ្ញាធរសុខាភិបាល ព្យាយាមគ្រប់គ្រងការផ្ទុះឡើង នៃជំងឺកូវីដ-១៩ ។

យោងតាមមជ្ឈមណ្ឌលកូរ៉េ សម្រាប់ការគ្រប់គ្រង និងការពារជំងឺ (KCDC) បានឱ្យដឹងថា ករណីថ្មីចំនួន ២៦ ករណីដែល ២២ ករណី ក្នុងចំណោមពួកគេជាអ្នកឆ្លងជំងឺក្នុង តំបន់បាននាំយក ករណីឆ្លងវីរុសឆ្លង សរុបកើនឡើងដល់ចំនួន ១០.៩៦២ករណី។

ចំនួនករណី ដែលជាប់ទាក់ទងនឹងបារ និងក្លឹបនៅក្នុងសង្កាត់រាត្រីកម្សាន្ត ដ៏ពេញនិយមរបស់ទីក្រុងសេអ៊ូល បានកើនឡើងលើស ១០០ករណី នៅពេលមានការព្រួយបារម្ភ អំពីការកើនឡើងនៃការឆ្លងវីរុសថ្មី នៅក្នុងប្រទេស៕ ដោយ៖ ឈូក បូរ៉ា

To Top