Covid-19

វ៉ាក់សាំងកូវីដ១៩ របស់ចិន អាចនឹងតេស្ត និងផលិតនៅកាណាដា

បរទេស៖ក្រុមហ៊ុនវេជ្ជសាស្ត្រ CanSino Biologics Incជាក្រុមហ៊ុនមួយ ក្នុងចំណោមបេក្ខភាពជាច្រើន ក្នុងការអភិវឌ្ឍវ៉ាក់សាំងការពារកូវីដ១៩ របស់ប្រទេសចិនខណៈ ដែលដំណើរការកំពុងធ្វើឡើង។

\ក្រុមហ៊ុននេះបច្ចុប្បន្នត្រូវបានគេជឿជាក់ថា កំពុងធ្វើការងារសហការជាមួយនឹងក្រុមប្រឹក្សាជាតិស្រាវជ្រាវ នៃប្រទេសកាណាដាហៅកាត់ថា NRC ដើម្បីត្រួសត្រាយផ្លូវផលិតឲ្យបានវ៉ាក់ សាំងដ៏មានប្រសិទ្ធភាពមួយឡើង។ NRC បាននិយាយថា ខ្លួននឹងពិនិត្យមើលទំហំ នៃការផលិតសម្រាប់ CanSino ពេលដែលវ៉ាក់សាំងត្រូវបានរកឃើញហើយ ក្នុងនោះរោងចក្រដែលស្ថិតនៅក្នុងរដ្ឋ Montrealគឺបានត្រៀមរួចរាល់។

NRC ក៏បានបញ្ជាក់ផងដែរប្រសិនបើវ៉ាក់សាំងរបស់ក្រុមហ៊ុន CanSino នឹងទទួលបានជោគជ័យនោះ កិច្ចសហប្រតិបត្តិការដំបូង គឺធ្វើយ៉ាងណាឲ្យមានភាពច្បាស់លាស់ថា ពលរដ្ឋកាណាដាគឺជាអ្នកដែលមានអទិភាពទទួលបានវាមុនគេ៕

ប្រែសម្រួល៖ ស៊ុន លី

To Top