វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ថា លោកស្រី Muriel Bowser អភិបាលក្រុងវ៉ាស៊ីនតោនឌីស៊ី បានប្រកាសកាលពីថ្ងៃពុធថា ក្រុងកំពុងធ្វើការបន្លាយពេល នូវបទបញ្ជាឲ្យនៅ តាមផ្ទះរហូតដល់ថ្ងៃទី០៨ ខែមិថុនា ។
លោកស្រី Bowser បានថ្លែងដោយខ្លីថា “យើងមិនទាន់ច្បាស់សម្រាប់ទីនោះ យមិនទាន់ត្រៀមរួចរាល់ ថានឹងចាប់ផ្តើម ធ្វើការបើកនៅជំហានបន្ទាប់ទៀត យ៉ាងណានោះទេ” ។
លោកស្រី បានថ្លែងថា កំពុងគិតមើលថា រយៈពេល១៤ថ្ងៃ នៃការថយចុះករណី ឆ្លងថ្មីនៃវីរុសកូរ៉ូណា ប៉ុន្តែពីយូរមកហើយ បានឃើញថា មានការថយចុះ៤ថ្ងៃ ។
បទបញ្ជាមុនបានគ្រោង នឹងអស់សុពលភាព នៅត្រឹមថ្ងៃទី១៥ ខែឧសភា ។
ក្រុងវ៉ាស៊ីនតោន បានត្រូវគេរាយការណ៍មកថា មានអ្នកឆ្លងជំងឺ៦.៥៨៤នាក់ និងមានអ្នកស្លាប់ ចំនួន៣៥០នាក់ ។ រដ្ឋបាលក្រុង បានដឹងថាមានចំនួនប៉ុណ្ណឹង ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា