ភ្នំពេញ ៖ សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាឲ្យថ្នាក់ដឹកនាំ នៃកងយោធពលខេមរភូមិន្ទ បន្តចុះត្រួតពិនិត្យស្ថានភាព នៃអង្គភាពរបស់ខ្លួន ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ក្នុងគ្រាដែលមានការគំរាមកំហែង ពីមេរោគកូវីដ-១៩។
យោងតាម គេហទំព័រ ហ្វេសប៊ុក របស់ សម្ដេច ទៀ បាញ់ នៅព្រឹក ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២០ បានឲ្យដឹងថា “យើងមិនអាចដឹងអ្វីបាន ពិតប្រាកដនោះទេ ប្រសិនបើយើង ពុំទៅមើលដល់ទីកន្លែង” ។
សម្ដេចបន្ដថា “ដូចនេះ សូមថ្នាក់ដឹកនាំ នៃកងយោធពលខេមរភូមិន្ទទាំងអស់ បន្តចុះត្រួតពិនិត្យស្ថានភាព នៃអង្គភាពរបស់ខ្លួន ទៅតាមលទ្ធភាព ដែលអាចធ្វើទៅបាន ក្នុងគ្រាដែលមានការគំរាមកំហែង ពីមេរោគកូវីដ-១៩”៕ ដោយ៖ អេង ប៊ូឆេង