Covid-19

នាយករដ្ឋមន្រ្តី អនុញ្ញាតឲ្យអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យអនាម័យ តាមភោជនីយដ្ឋាន

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី១៥ ឧសភានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យអនាម័យ តាមភោជនីយដ្ឋាន បើខ្វះចន្លោះត្រូវណែនាំ បើណែនាំមិនអនុវត្ត អាចបិទជាបណ្តោះអាសន្ន រហូតរៀបចំមានអនាម័យហើយ ចាំអនុញ្ញាតអោយបើកជាថ្មីវិញ។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានសរសេរលើគេហទំព័រហ្វេសប៊ុកថា “សម្តេចបានអនុញ្ញាត អោយអាជ្ញាធរមូលដ្ឋាន ពិនិត្យអនាម័យ តាមភោជនីយដ្ឋាន បើខ្វះចន្លោះត្រូវណែនាំ បើណែនាំមិនអនុវត្ត អាចបិទជាបណ្តោះអាសន្ន រហូតរៀបចំមានអនាម័យ ហើយចាំអនុញ្ញាតអោយបើកជាថ្មីវិញ”។ បន្ថែមពីនោះ លោក ខៀវ កាញារីទ្ធ បានលើកឡើងថា គណៈរដ្ឋមន្ត្រីរក្សាគម្លាតសង្គម ជាក់លាក់ ប៉ុន្តែរដ្ឋមន្ត្រី ២ មិនទាន់ពាក់ម៉ាស់នឹងគេ តែបានគោរពគម្លាតសង្គម៕

To Top