Covid-19

COVID19 ៖ Sanofiអះអាងថា ពេលផលិតវ៉ាក់សាំង ជោគជ័យ អាមេរិក ជាប្រទេសដំបូង គេនឹងទទួលបាន

បរទេស ៖ នៅថ្ងៃនេះ ក្រុមហ៊ុនផលិតថ្នាំ នៃប្រទេសបារាំង ដែលមានឈ្មោះថា Sanofi បានប្រកាសថា សហរដ្ឋអាមេរិក នឹងក្លាយទៅជាទីផ្សារទី១ ដែលនឹងទទួលបានវ៉ាក់សាំង ការពារកូវីដ១៩ មុនគេប្រសិន បើក្រុមហ៊ុននេះ នឹងអាចផលិត វ៉ាក់សាំងនេះ បានជោគជ័យ។

ប្រធានប្រតិបត្តិ នៃក្រុមហ៊ុន Sanofi លោក Paul Hudson បានថ្លែងប្រាប់ទៅកាន់ ក្រុមសារព័ត៌មាន The Bloomberg ថា រដ្ឋាភិបាលអាមេរិក គឺជាអ្នកមានសិទ្ធ ក្នុងការធ្វើការបញ្ជាទិញ ទុកជាមុនជាមួយ នឹងក្រុមហ៊ុន របស់លោកដោយសារតែការ វិនិយោគដ៏គ្រោះថ្នាក់មួយ ជាមួយគ្នា។

ផ្ទាំងពាណិជ្ជកម្ម

លោកបានបន្តទៀតថា សហរដ្ឋអាមេរិក គឺជាប្រទេសទី១ ដែលបានផ្តល់ប្រាក់ជំនួយ ដល់ក្រុមការងារស្រាជ្រាវ របស់Sanofi ដែលមានន័យថា ជាការវិនិយោគ ដែលគួរឲ្យប្រថុយ ប្រថានមួយ ដែល Sanofi គួរតែមានទំនួលខុសត្រូវ ក្នុងការឆ្លើយតបជូនប្រទេស អាមេរិកវិញដូចគ្នា៕

ប្រែសម្រួល៖ស៊ុនលី

To Top