Covid-19

វៀតណាម ប្រកាសថា គ្មានករណីឆ្លង ក្នុងសហគមន៍ឡើយ ២៨ថ្ងៃជាប់គ្នា

ហានូយ ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍ទី១៤ ខែឧសភានេះបានឲ្យដឹងថា គិតត្រឹមថ្ងៃនេះ ប្រទេសវៀតណាម អស់រយៈពេល ៧ថ្ងៃចុងក្រោយនេះ គ្មានករណីឆ្លងថ្មី នៃកូវីដ១៩ ឡើយហើយក៏ជាថ្ងៃទី២៨ផងដែរ ដែលគ្មានករណីឆ្លង ក្នុងសហគមន៍បានកើតឡើង។

នេះមានន័យថា តួលេខ នៃអ្នកឆ្លងសរុប នៅទូទាំងប្រទេសគឺ នៅរក្សាត្រឹមតែ ២៨៨ដដែល ហើយករណីជាសះស្បើយ មានចំនួន៨នាក់បន្ថែមទៀត ដែលវាបានកើនឡើង ដល់២៦០នាក់ហើយ ។ ចំណែកករណីសង្ស័យមាន ១៣១នាក់ និងការរក្សាមនុស្សទុក ប្រមាណជា១៤០០០នាក់ ត្រូវបានបន្តស្ថិតនៅក្រោម ការឃ្លាំមើលផងដែរ។

គួរឲ្យដឹងដែរថា ករណីធ្ងន់ធ្ងរ ក្នុងចំណោមអ្នកឆ្លង ទាំង២៨៨ គឺជាពីឡុតជនជាតិ អង់គ្លេសម្នាក់ ដែលមកដល់ពេលះ ត្រូវបានគេបញ្ជាក់ថា ចាំបាច់ធ្វើការវះកាត់សួត ដោយសារតែ៩០ភាគរយ នៃសួតរបស់គាត់ បានខូចខាត៕

ប្រែសម្រួល៖ស៊ុនលី

To Top