Covid-19

តំបន់អឺរ៉ុប មានអ្នកឆ្លងវីរុសកូរ៉ូណា ជាង១,៨លាននាក់ ជាមួយក្តីសង្ឃឹម លើវ៉ាក់សាំងបង្ការោគ

ប្រ៊ុចស៊ែល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ថា បណ្តាប្រទេសនៅតំបន់អឺរ៉ុប ចំនួន៥៤ប្រទេស ត្រូវបានគេដឹងថា មានករណីឆ្លងជំងឺកូវីដ១៩ រហូតដល់ជាង១,៨លាននាក់ និងបង្កឲ្យមានអ្នកស្លាប់ ជាង១៦៣.០០០នាក់ផងដែរ ។ ទីភ្នាក់ងារវេជ្ជសាស្ត្រអឺរ៉ុប (EMA) បានអះអាងកាលពីថ្ងៃព្រហស្បតិ៍ថា វ៉ាក់សាំងការពារជំងឺកូវីដ៩ អាចរួចរាល់នៅដើមឆ្នាំខាងមុខ ។

ទន្ទឹមនឹងនេះដែរ មានក្តីសង្ឃឹមមួយ ទៅលើវ៉ាក់សាំង ហើយក៏មានភាពចម្រូងចម្រះ នឹងវ៉ាក់សាំងនោះផងដែរ ។ ប្រទេស បារាំងបានស្រែកទ្រហ៊ោយំ បន្ទាប់ពីក្រុមហ៊ុនមួយឈ្មោះថា Sanofi ដែលជាក្រុមហ៊ុនផលិតឱសថ របស់ប្រទេសនេះ បាននិយាយថា ខ្លួននឹងបំរុងការបញ្ជូនវ៉ាក់សាំង COVID-19 ណាមួយ សំរាប់សហរដ្ឋអាមេរិក ។

កាលពីថ្ងៃព្រហស្បតិ៍ ការិយាល័យប្រចាំតំបន់ របស់អង្គការសុខភាពពិភពលោក (WHO)សម្រាប់តំបន់អឺរ៉ុប បានព្រមានថា“ ភាពលំបាកបន្ទាន់” នឹងធ្វើឱ្យអន្តរាយ ដល់ការទទួលបានជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ ហើយថាគ្មានកន្លែង សម្រាប់ភាពរីករាយនោះឡើយ ។

ព័ត៌មានតាមអ៊ិនធឺរណែត ដែលត្រូវបានថែរក្សា ដោយតំបន់អ៊ឺរ៉ុប របស់អង្គការសុខភាពពិភពលោក បានបង្ហាញថា មានករណីចំនួន៨៨០.៧៨៩ បានបញ្ជាក់ថា បានរាយការណ៍ នៅក្នុងប្រទេសចំនួន៥៤ នៅក្នុងតំបន់ ដោយមានអ្នកស្លាប់ចំនួន ១៦៣.៤៥៨នាក់ នៅគិតត្រឹមម៉ោង១០និង០០នាទី ព្រឹកថ្ងៃព្រហស្បតិ៍ ក្នុងសប្តាហ៍នេះ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top