ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល និងថែទាំសង្គម បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា អ្នកជំងឺកូវីដ១៩ ផ្សេងទៀតចំនួន៤២៨នាក់ បានស្លាប់នៅចក្រភពអង់គ្លេស គិតត្រឹមរសៀលថ្ងៃពុធ ដែលនាំឲ្យចំនួនអ្នកស្លាប់ ដោយវីរុសកូរ៉ូណា កើនឡើង នៅក្នុងប្រទេសដល់ ទៅ៣៣.៦១៤នាក់ ។
តួលេខទាំងនេះ រាប់បញ្ចូលទាំង ការស្លាប់ទំាងអស់ ក្នុងនោះមាននៅ តាមមន្ទីរពេទ្យនានា កន្លែងថែទំាសុខភាព និងតាមសហគមន៍ ។
ក្រសួងបានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ មានអ្នកធ្វើតេស្ត ដែលមានលទ្ធផលវិជ្ជមានរកវីរុស នៅអង់គ្លេសចំនួន២៣៣.១៥១នាក់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា