Covid-19

COVID19 កំពុងរុញសេដ្ឋកិច្ច អាល្លឺម៉ង់ ឲ្យធ្លាក់ទៅក្នុងវិបត្តិ

បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយ នៅថ្ងៃសុក្រទី១៥ ខែឧសភានេះ បានឲ្យដឹងថា តួលេខផ្លូវការបានបង្ហាញថា សេដ្ឋកិច្ចអាល្លឺម៉ង់ បានធ្លាក់ចុះ ២,២ភាគរយ ក្នុងរយៈពេល ៣ ខែដំបូង នៃឆ្នាំនេះ ដោយសារជំងឺរាតត្បាតកូវីដ១៩ ហើយវាកំពុងតែនឹងអាច ជំរុញប្រទេសនេះ ឲ្យធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច ។

អ្វីដែលយើងអាចមើលឃើញ នៅពេលនេះគឺថា តួលេខធ្លាក់ចុះគឺ មិនធ្លាប់កើតមានឡើយ ចាប់តាំងតែពីឆ្នាំ២០០៩ ។ ហាងតូចធំនានា ទើបតែអាចចាប់ផ្តើមដំណើរការវិញ បន្តិចម្តងៗ កូនសិស្សចាប់ផ្តើមត្រឡប់ ចូលទៅតាមសាលារៀនវិញ ហើយជាពិសេសវិស័យបាល់ទាត់ របស់ប្រទេសក៏បានរៀបចំ ពេលវេលារួចរាល់ផងដែរ ដើម្បីប្រកួតឡើងវិញ។

យោងតាមអ្នកជំនាញ បានបញ្ជាក់ថា ថាតាមពិតសេដ្ឋកិច្ច អាល្លឺម៉ង់ គឺបានធ្លាក់ចុះបន្តិចរួច ទៅហើយតាំងពីមុនពេលចាប់ផ្តើម នៃជំងឺរាតត្បាតនេះ គឺដោយសារតែសង្គ្រាមពាណិជ្ជកម្ម រវាងសហរដ្ឋអាមេរិក និងចិន ដែលបានបង្អាក់ដល់សកម្មភាព សេដ្ឋកិច្ចមួយ ចំនួនរបស់ខ្លួន៕

ប្រែសម្រួល៖ស៊ុនលី

To Top