Covid-19

កូរ៉េខាងត្បូ ជម្លៀសពលរដ្ឋចេញពីរុស្ស៊ី ខណៈប្រទេសនេះ កំពុងរាលដាលខ្លាំង នៃជំងឺកូវីដ-១៩

សេអ៊ូល៖ ការហោះហើររបស់កូរ៉េខាងត្បូង ដែលមានលក្ខណៈឯកជន កាលពីថ្ងៃអាទិត្យ បាននាំជនជាតិកូរ៉េ ចំនួន ២៣៩ នាក់មកពីប្រទេសរុស្ស៊ី ដែលរាល់ជើងហោះហើរអន្តរជាតិ ទាំងអស់ត្រូវ បានចុះចតនៅចំពេល ដែលការរីករាលដាល នៃជំងឺកូវីដ-១៩ ។

ការហោះហើរ របស់អាកាសចរកូរ៉េ ដែលរៀបចំដោយស្ថានទូតកូរ៉េខាងត្បូង នៅប្រទេសរុស្ស៊ី បានចុះចតនៅអាកាសយានដ្ឋាន អន្តរជាតិអ៊ិនឈុន នៅព្រឹកថ្ងៃដដែល បន្ទាប់ពីចាកចេញពី អាកាសយានដ្ឋានអន្តរជាតិសេធមសេវ៉ូ របស់ក្រុងម៉ូស្គូ ហើយនៅលើយន្តហោះ គឺនិស្សិតកូរ៉េ អ្នកធ្វើដំណើរអាជីវកម្ម និងក្រុមគ្រួសារ របស់ពលករកូរ៉េនៅប្រទេសរុស្ស៊ី។

នេះគឺជាជើងហោះហើរលើកទី ៣ ដែលប្រទេសកូរ៉េខាងត្បូង បានបញ្ជូនទៅកាន់ប្រទេសរុស្ស៊ី ដើម្បីនាំយកជនជាតិរបស់ខ្លួនមកវិញ បន្ទាប់ពីប្រទេសរុស្ស៊ី បានផ្អាករាល់ជើងហោះហើរអន្តរជាតិទាំងអស់ នៅថ្ងៃទី២៧ ខែមីនា ដោយសារតែជំងឺរាតត្បាត៕ ដោយ៖ ឈូក បូរ៉ា

To Top