Covid-19

កូរ៉េខាងជើង ស្ថិតក្នុងប្រទេសចំនួន ៤៧ ប្រឈមនឹងវិបត្ដិ ស្បៀងអាហារធ្ងន់ធ្ងរ ដោយសារជំងឺកូវីដ-១៩

យូអិន៖ ទីភ្នាក់ងារស្បៀងអាហារ អង្គការសហប្រជាជាតិ បានឲ្យដឹងថា ប្រជាជនប្រហែល ១៨៣ លាននាក់ នៅក្នុងប្រទេសចំនួន ៤៧ រួមទាំងប្រទេសកូរ៉េខាងជើង កំពុងប្រឈមនឹងអសន្តិសុខ ស្បៀងអាហារធ្ងន់ធ្ងរ ដោយសារការបិទព្រំដែន និងការរំខាន នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក បានរឹតត្បិតការទទួលបាន ផលិតផលកសិកម្ម។

អង្គការស្បៀងអាហារ និងកសិកម្ម (FAO) ក៏បានប៉ាន់ប្រមាណ នៅក្នុងរបាយការណ៍ថា នៅឆ្នាំនេះថវិកាប្រហែល ៣៥០ លានដុល្លារ នឹងត្រូវការសម្រាប់ផ្តល់ជំនួយចាំបាច់ ដល់ប្រទេសទាំងនោះ ដែលកំពុងប្រឈមមុខនឹងវិបត្តិ។

របាយការណ៍បានឲ្យដឹងថា“ ខណៈដែលជំងឺរាតត្បាតកូវីដ-១៩ កំពុងបំផ្លាញជីវិតមនុស្ស ប្រព័ន្ធសុខភាពសាធារណៈជីវភាពរស់នៅ និងសេដ្ឋកិច្ចនៅទូទាំងពិភពលោក ប្រជាជនដែលរស់នៅ ក្នុងបរិបទវិបត្តិស្បៀងអាហារ និងអ្នកដែលមានភាពធន់ទ្រាំ ត្រូវបានបំផ្លាញ ដោយវិបត្តិសេដ្ឋកិច្ចពីមុន ត្រូវបានប៉ះពាល់ ជាពិសេសទៅនឹង ផលប៉ះពាល់របស់វា” ៕ ដោយ៖ ឈូក បូរ៉ា

To Top