Covid-19

បារាំង និងអាល្លឺម៉ង់ ស្នើខ្ចីប្រាក់រួមគ្នា ដល់គណៈកម្មាធិការអឺរ៉ុប ចំនួន៥០០ពាន់លានអឺរ៉ូ ដើម្បីទប់ទល់ នឹងជំងឺកូវីដ១៩

ប៉ារីស/ប៊ែលហ្ស៊ិក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ថា កាលពីថ្ងៃចន្ទ ប្រទេសបារាំង និងអាល្លឺម៉ង់ បានស្នើរួមគ្នា ដល់គណៈកម្មការអឺរ៉ុប ក្នុងការខ្ចីប្រាក់ទីផ្សារមូលធន ដោយដាក់ឈ្មោះសហភាពអឺរ៉ុប និងបង្កើតការស្តារឡើងវិញ ដែលមានទឹកប្រាក់ចំនួន ៥០០ពាន់លានអឺរ៉ូ ស្មើនឹង៥៤៦ពាន់លានដុល្លារ ដែលជាមូលនិធិ ដើម្បីជួយដល់សេដ្ឋកិច្ច និងតំបន់អ៊ឺរ៉ុប ដែលងាយនឹងឆ្លងមេរោគកូរ៉ូណា ។

ការពណ៌នាសំណើនេះ ជាជំហានទៅមុខដ៏សំខាន់មួយ របស់ប្រធានាធិបតីបារាំង លោក Emmanuel Macron បានប្រាប់សន្និសីទសារព័ត៌មានរួមគ្នា ជាមួយអធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel ថា នេះជាលើកទី ១ ដែលបារាំងនិងអាល្លឺម៉ង់ បានយល់ព្រមអនុញ្ញាត ឱ្យសហគមន៍អ៊ឺរ៉ុប បង្កើនបំណុលរួមគ្នា ។

សំណើនេះ ត្រូវបានគេមើលឃើញថា មិនធ្លាប់មានពីមុនមកទេ ចាប់តាំងពីបានឈ្នះ លើការជំទាស់ពីប្រទេសអាល្លឺម៉ង់ និងបណ្តាប្រទេសអ៊ឺរ៉ុប អ្នកមានជាច្រើនទៀត ចំពោះគំនិតនៃការខ្ចីប្រាក់ ជាសមូហភាព បែបនេះ ។

លោកស្រី Angela Merkel មានប្រសាសន៍ថា ធម្មជាតិមិនធម្មតានៃវិបត្ដិកូវីដ១៩ បានធ្វើឱ្យប្រទេសទាំងពីរ ជ្រើសរើសវិធីមិនធម្មតាមួយ ។ លោកស្រីបានមានថ្លែងថា” គោលដៅគឺដើម្បីឱ្យអឺរ៉ុប ចេញផុតពីវិបត្តិនេះ កាន់តែខ្លាំងក្លា នេះតាមរយៈការរួមគ្នាយ៉ាងស្អិតល្មួត និងសាមគ្គីភាព” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top