Covid-19

ឥណ្ឌា នឹងឈានដល់ដំណាក់កាលទី៤ នៃការបិទប្រទេសទូទាំងប្រទេស

ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ថា ប្រទេសឥណ្ឌា នឹងធ្វើការបិទប្រទេស ក្នុងដំណាក់កាលទី៤ នៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ដែលបានចាប់ផ្តើមពីថ្ងៃទី១៨ ខែឧសភា ។

កាលពីសប្តាហ៍មុន លោក Narendra Modi នាយករដ្ឋមន្ត្រីឥណ្ឌា បានប្រកាសឲ្យដឹងថា ការបិទប្រទេសនាពេលថ្មីៗនេះ នឹងបន្តទៀត ដោយចូលជាធរមាន ចាប់ពីថ្ងៃទី១៨ ខែឧសភាតទៅ ។

ការណែនំាថ្មីៗ ត្រូវបានផ្សព្វផ្សាយឲ្យដឹង កាលពីថ្ងៃអាទិត្យ ដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបិទប្រទេស ក្នុងដំណាក់កាលទី៤ នឹងចាប់ផ្តើមរហូត ដល់ថ្ងៃទី៣១ ខែឧសភា ។

តួលេខចុងក្រោយ បានប្រកាសដោយ ក្រសួងសុខាភិបាលសហព័ន្ធ នៅត្រឹមម៉ោង៨និង០០នាទីព្រឹក កាលពីថ្ងៃអាទិត្យ សរុបអ្នកឆ្លងជំងឺកូវីដ១៩នៅឥណ្ឌា បានកើនឡើងលើសពី ៩០.០០០នាក់ គឺចំនួន ៩.៩២៧នាក់ ខណៈអ្នកស្លាប់ កើនដល់២.៨៧២នាក់ ៕ ប្រែសម្រួលដោយ៖ម៉ៅ បុប្ផាមករា

To Top